លុបអាជ្ញាប័ណ្ណ គេហទំព័ររិទ្ធសែន ព្រោះផ្សាយព័ត៌មានបំភ្លេីសការពិត ញុញុះញង់ឲ្យ កេីតមានអំពេីហឹង្សា បង្កការរេីសអេីងពូជសាសន៍
ភ្នំពេញ៖
ក្រសួងព័ត៌មាន លុបអាជ្ញាប័ណ្ណ ស្ថានីយវិទ្យុ និង គេហទំព័រ រិទ្ធិសែន នៅខេត្តកំពង់ឆ្នាំង ព្រោះផ្សាយព័ត៌មានបំភ្លេីសការពិត ញុះញង់អោយកេីតមានអំពេីហឹង្សា បង្កការរេីសអេីងពូជសាសន៍ បង្ករអសន្តិសុខ និង ចលាចលសង្គម ដែលជាការរំលោភបំពានលើវិជ្ជាជីវៈ និង កិច្ចសន្យាដែលសាម៉ីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន ។
លោក សុខ ឧត្តម នាយកវិទ្យុរិទ្ធិសែន នៅក្នុងខេត្តកំពង់ឆ្នាំង និងជាចាងហ្វាងគេហទំព័ររិទ្ធសែន ត្រូវបានសមត្ថកិច្ចនគរបាលខេត្តឃាត់ខ្លួន ប៉ុន្តែគេមិនបានដឹងថា សមត្ថកិច្ចចាប់ខ្លួនពីបទល្មើសអ្វី ឬតាមបណ្ដឹងអ្នកណានោះទេ។ នេះបើយោងតាម ប្រភពព័ត៌មានពីមន្ត្រីនគរបាលក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា នៅរសៀលថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២០ នេះ។
ដោយឡែកនៅថ្ងៃទី ១២ ខែឧសភាឆ្នាំ ២០២០ លោកឧត្តមបានទៅឡាយព័ត៌មាន ទាក់ទងនឹងការតវ៉ារបស់ប្រជាពលរដ្ឋនៅឃុំជៀបស្រុកទឹកផុសដែលតាមគេដឹងនោះគឺ លោក សុខ ឧត្តម បានវាយប្រហារយ៉ាងខ្លាំងទៅលើលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត បន្ទាប់មកនៅរសៀលថ្ងៃទី ១៣ នេះក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្ដង។
ទាក់ទងនឹងព័ត៌មានខាងលើនេះដែរ យើងមិនអាចសុំការបំភ្លឺពីលោកស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានទេ។
ដោយឡែកនៅថ្ងៃទី ១២ ខែឧសភាឆ្នាំ ២០២០ នេះដែរក្រសួងព័ត៌មានបានចេញសេចក្តីប្រកាសលុបចោលអាជ្ញាប័ណ្ណវិទ្យុ រិទ្ធីសែង និងគេហទំព័ររិទ្ធីសែនរបស់លោក សុខ ឧត្តម ផងដែរ ដោយបានលើកឡើងថា វិទ្យុ រិទ្ធិសែន និងគេហទំព័រឫរិទ្ធីសែន បានផ្សព្វផ្សាយព័ត៌មានបំផ្លើសការពិត ញុះញង់ ឲ្យមានអំពើហិង្សារើសអើងពូសាសន៍ បង្កអសន្តិសុខ និងចលាចលនៅក្នុងសង្គម រំលោភលើក្រមសីលធម៌វិជ្ជាជីវៈ និងបំពានលើកិច្ចសន្យារបស់សាមីខ្លួន ដែលបានតម្កល់ទុកនៅក្នុងក្រសួងព័ត៌មាន៕