ពេលឲ្យសិប្បកម្មផលិត និងវេចខ្ចប់អំបិលនានា ផ្លាស់ប្តូរសម្បកវេចខ្ចប់របស់ខ្លួនដល់ចុងខែមិថុនាឆ្នាំ២០២០
ភ្នំពេញ៖ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតចមប្រសិទ្ធរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មបានទុកពេលឲ្យសិប្បកម្មផលិតនិងវេចខ្ចប់អំបិលនានាផ្លាស់ប្តូរសម្បកវេចខ្ចប់របស់ខ្លួនដល់ចុងខែមិថុនាឆ្នាំ២០២០។បើពុំនោះទេក្រសួងនឹងសហការជាមួយកាំកុងត្រូលរឹបអូសយកអំបិលដែលប្រើស្លាកសញ្ញាចាស់(ពណ៏លឿងដូចក្នុងរូបភាពខាងក្រោម) ទាំងនោះ។
ការចរាចរណ៍អំបិលដែលប្រើស្លាកសញ្ញាចាស់នោះគឺជាទង្វើខុសនឹងច្បាប់។
អ្វីដែររឹតតែសំខាន់នោះឯកឧត្ដមបានសង្កត់ធ្ងន់ថា« គ្រប់អំបិលដែលចរាចរណ៍លក់នៅលើទីផ្សារគឺត្រូវតែមានសារធាតុអុីយ៉ូដគ្រប់គ្រាន់»
សិប្បកម្មអំបិលអុីយ៉ូដសញ្ញាភ្នំបានអភិវឌ្ឍន៍ធ្វើឲ្យប្រសើរឡើងនូវនិមិត្តសញ្ញានិងផ្លាស់ប្ដូរសម្បកវេចខ្ចប់ថ្មីដើម្បីសោភ័ណភាពគុណភាពល្អប្រសើរនិងគោរពតាមគោលការណ៏របស់ក្រសួងឧស្សាហកម្មនិងសិប្បកម្ម។
ការវេចខ្ចប់សម្បកថ្មីនៃអំបិលអុីយ៉ូដសញ្ញាភ្នំមានដាក់លក់នៅលើទីផ្សារហើយ….។
យេីងផ្គត់ផ្គង់អំបិលអុីយ៉ូដតាមលក្ខណៈបច្ចេកទេសសារធាតុអ៊ីយ៉ូដក្នុងអំបិលត្រឹមត្រូវតាមស្តង់ដាគឺ មានកម្រិតពី ៣០ ទៅ៦០ មីលីក្រាមអុីយ៉ូដក្នុងអំបិលមួយគីឡូក្រាម (៣០–៦០ppm)។