ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រឿងប៉ូលិសស៊ីគ្រឿងឡាន ឥឡូវជួបហើយ ! ស្នងការ បញ្ជាឲ្យអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដោះស្រាយជាមួយម្ចាស់រថយន្ត រឿងស៊ីគ្រឿងរថយន្តកាមរីបាឡែន

60

 

កណ្តាល៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ថា សូមសាធារណជនមេត្តាជ្រាប ពាក់ព័ន្ធជាមួយករណីរថយន្ត
បាឡែន (ពណ៌ស) ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ហើយត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល
ហើយបានបាត់សម្ភារមួយចំនួន ដូចជា ធុងទឹក ម៉ាញ៉េ ចង្កៀងមុខមួយគូរ។

ឯកឧត្តម ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់ថា “បញ្ហាខាងលើនេះ អង្គភាពអធិការដ្ឋាននគរបាលស្រុកអង្គស្នួល
ទទួលស្គាល់កំហុស លើកង្វះខាតនៃការគ្រប់គ្រង។ ចំណែក សម្ភារមួយចំនួន ដែលបាត់បង់ អធិការដ្ឋាននគរបាលស្រុកអង្គស្នួល
នឹងដោះស្រាយជាមួយម្ចាស់រថយន្ត”។

បុរសម្នាក់ជាម្ចាស់រថយន្ត បានសរសេរសារលើហ្វេសប៊ុក Hok Tanghong នៅព្រឹក​ថ្ងៃទី​ ១៣​ ខែ​ ឧសភា​ ឆ្នាំ​ ២០២០​ ថា
“នេះហើយឡានខ្ញុំ ដែលបានរក្សាទុកនៅ ក្នុងអធិការនគរបាលស្រុកអង្គស្នួល ខេត្តកណ្តាល ហើយពេលមកគ្រឿងពេញ
ដល់ពេលមកដកឡានវិញស៊ីគ្រឿងអស់សុំខ្លាច ហើយលោកប៉ូលិសអើយធ្លាប់តែឮគេថា ឥឡូវជួបផ្ទាល់ខ្លួនឯងបានដឹង”។

បន្ទាប់​ពី​ម្ចាស់​រថយន្ត​ បានបង្ហោះ​អំពី​ការបាត់បង់​គ្រឿងរថយន្តស្ទើរតែអស់ ខណៈរក្សាទុកនៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ អង្គស្នួល​
មហាជន​រិះគន់​ខ្លាំង​ទៅលើ​មន្រ្តី​នគរបាល​ស្រុក​អង្គស្នួល​៕

អត្ថបទដែលជាប់ទាក់ទង