ក្រុមហ៊ុន Facebook ប្រេីប្រព័ន្ធ AI (Artificial Intelligence) ក្នុងការត្រួតពិនិត្យមេីលព័ត៌មានមិនពិត និងការកេងចំណេញផ្សេងៗ
ភ្នំពេញ៖
ព័ត៌មានមិនពិត គឺជាចំណុចដ៏រសើបបំផុតមួយក្នុងការធ្វើឱ្យមនុស្សមានការភាន់ច្រឡំចំពោះព្រឹត្តិការណ៍ផ្សេងៗ ជាពិសេសនៅពេលដែលពិភពលោកទាំងមូលកំពុងធ្វើការប្រយុទ្ធប្រឆាំង និងទប់ស្កាត់យ៉ាងខ្លាំងទាក់ទងទៅនឹងជម្ងឺ COVID-19 ។នេះបើតាមការផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា បន្តថា
ក្នុងនោះប្រទេសកម្ពុជាយើងក៏បាននឹងកំពុងតែខំប្រឹងតាមដាន ដេីម្បីទប់ស្កាត់នឹងព័ត៌មានក្លែងក្លាយទាំងនោះផងដែរ។
ដេីម្បីទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត និងបំភាន់នៅលេីបណ្ដាញសង្គមក្រុមហ៊ុន Facebook បានប្រេីប្រព័ន្ធ AI ដេីម្បីធ្វេីការតាមដានព័ត៌មានមិនពិតទាក់ទងទៅនឹងជម្ងឺ COVID-19 ដែលអាចធ្វេីឱ្យលោកអ្នកមានការភាន់ច្រឡំទៅលេីការរីករាលដាល ឬ ការព្យាបាលនៃជម្ងឺនេះ។ ជាក់ស្ដែងវាពិតជាមានការលំបាកខ្លះៗហើយក្នុងការទប់ស្កាត់ និងបង្រ្កាបការលក់ផលិតផលក្លែងក្លាយសម្រាប់ការពារការឆ្លងនៃជម្ងឺ COVID-19 ដែលមានដូចជា៖ ម៉ាស់បិទមុខ ទឹកលាងដៃ និងឧបករណ៍ធ្វេីតេស្តទាំងនោះ ដោយសារតែជនខិលខូចធ្វេីការកែរូបភាពតែបន្តិចបន្តួច ក៏អាចធ្វើការបំភាន់ភ្នែកអ្នកតាមដាន ឬ ប្រព័ន្ធ AI បានបាត់ទៅហើយ។ ព្រោះតែពិបាកក្នុងការក្នុងការវិភាគព័ត៌មាន ក៏ដូចជារូបភាពក្លែងក្លាយទាំងនោះ ក្រុមហ៊ុនបានប្រេីប្រព័ន្ធ SimSearchNet ដែលជាប្រព័ន្ធបង្កើតឡើង ដេីម្បីចាប់ភស្តុតាងក្នុងរូបភាពដែលសឹងតែដូចគ្នាបេះបិទ។
“ដោយការប្រេីប្រាស់បច្ចេកវិទ្យាថ្មីៗ ក្រុមហ៊ុន Facebook បានធ្វេីការដាក់បម្រាមតាមបណ្ដាញសង្គមរបស់ពួកគេ ជាង៥០លានបម្រាមមកហើយ ទាក់ទងទៅនឹងការឆ្លងរីករាលដាលនៃជម្ងឺ COVID-19 កាលពីអំឡុងខែមេសាកន្លងទៅនេះ។ ដោយឡែកចាប់ពីថ្ងៃទី១ ខែមីនា Facebook បានធ្វេីការលុបចោលនូវការផ្សព្វផ្សាយលក់ ម៉ាស់បិទមុខ ទឹកលាងដៃ ឧបករណ៍ធ្វើតេស្តរកជម្ងឺ COVID-19 បានប្រមាណជា ២.៥លាន ហើយក្រុមហ៊ុនក៏បានសហការជាមួយអង្គការ ប្រមាណជា៦០ផ្សេងទៀត ដេីម្បីត្រួតពិនិត្យតាមដានព័ត៌មានក្លែងក្លាយជុំវិញពិភពលោកដែលសរសេរជាភាសាផ្សេងៗគ្នាប្រហែល៥០ផងដែរ” នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់យ៉ាងដូច្នេះ៕