ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នឹងបង្កើតសួនសត្វសាហ្វារីនៅខេត្តព្រះវិហារ

191

ភ្នំពេញ ៖ សួនសត្វដ៏ធំមួយនៅតំបន់ព្រៃភាគខាងជើងប្រទេស នៅក្នុងទឹកដីនៃខេត្តព្រះវិហារ ។ កម្មវិធីចុះអនុស្សរណៈយោគយល់គ្នា រវាង រាជបណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុន B.M. Nature Safari Co. LtD., ស្តីពី “ការសិក្សារៀបចំបង្កើតសួន Safari ដើម្បីអភិរក្សសត្វព្រៃនៅក្នុង ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែន ឫស្សីត្រឹប” ត្រូវបានរៀបចំឡើង កាលពីព្រឹក ថ្ងៃសៅរ៍ ទី២៨ ខែកក្កដា ឆ្នាំ២០១៨។

លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា គុណតម្លៃសំខាន់បំផុតបីចំណុច ដែលរាជបណ្ឌិត្យសភាកម្ពុជា មានចក្ខុវិស័យសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប៖ ១- ទេសចរណ៍ធម្មជាតិ មានសត្វ និង ព្រៃឈើ ២- ទេសចរណ៍វប្បធម៌ មានឡស្លដែកដែលបន្សល់ទុក មកតាំងពីសម័យមុនអង្គរ និងវប្បធម៌ជនជាតិកួយខេត្តព្រះវិហារ ៣-ទេសចរណ៍សិប្បនិម្មិត ក្នុងនោះនឹងមានបង្ហាញ ជាលក្ខណៈទេសចរណ៍ បែបផលិតផល មានន័យថា អ្នកទេសចរនឹងបានឃើញទាំងតម្លៃធម្មជាតិ ជាមួយនឹងផលិតផលផ្សេងៗ ដែលផលិតនៅក្នុងតំបន់ឧទ្យានដោយផ្ទាល់ ហើយនៅឧទ្យានអាចនឹងមានខ្សែរ៉ត សម្រាប់ភ្ញៀវជាតិនិងអន្តរជាតិ សម្រាប់ទស្សនាតំបន់សួនសត្វ និង ព្រៃធម្មជាតិដ៏ស្រស់បំព្រងផងដែរ។

លោក គីណូស៊ិតា សូរី ប្រធានក្រុមហ៊ុន B.M. Nature Safari Co. LtD. បានបង្ហាញពីឆន្ទៈក្នុងការថែរក្សាសម្បត្តិធម្មជាតិ ហើយលោកបានបន្ថែមថា នៅពេលនេះយើងនៅមានពេលវេលាក្នុងការថែរក្សាការពារព្រៃធម្មជាតិ សត្វព្រៃ ដូច្នេះយើងត្រូវរួមសហការគ្នា ដើម្បីជំរុញឱ្យព្រៃឈើ និងសត្វព្រៃនានា បន្តមានវត្តមានបន្តទៀត។ លោកនឹងនាំយកបច្ចេកវិទ្យាទំនើបរបស់ជប៉ុនមកជម្រុញការអភិរក្ស និងអភិវឌ្ឍន៍តំបន់ឧទ្យាននេះ ឱ្យត្រូវកម្រិតស្តង់ដាល្អ និងធំបំផុតមិនធ្លាប់មានពីមុនមកនៅកម្ពុជា ហើយកន្លងមកក្រុមហ៊ុនបានសហការបង្កើតសួនសត្វប្រភេទនេះនៅបណ្តាប្រទសជាច្រើន ពិសេសនៅទ្វីបអាហ្រ្វីករួចហើយដែរ។

ទន្ទឹមគ្នានោះដែរ ក្រុមការងារឧទ្យានឫស្សីត្រឹបដឹកនាំដោយលោកសូត្រ សំណាង បានបង្ហាញពីភាពជឿជាក់លើលទ្ធភាព និងឆន្ទៈរបស់ក្រុមហ៊ុនជប៉ុន B.M. Nature Safari Co. LtD. ដែលមានបទពិសោធន៍ក្នុងការបង្កើត សួនសត្វសាហ្វារីជាង១០០ប្រទេស មកហើយ ពិសេសនៅតំបន់អាហ្រ្វិក ហើយអ្នកដែលទទួលផលច្រើន ពីការអភិរក្សសត្វព្រៃទាំងនេះ គឺប្រជាជនកម្ពុជា ជាពិសេសប្រជាពលរដ្ឋនៅខេត្តព្រះវិហារ។ លោក សូត្រ សំណាង ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ សូមឈប់បរបាញ់សត្វ កាប់ព្រៃនិងដុតព្រៃរានយកដី តែងាកមកជួយការពារនិងថែរក្សាព្រៃវិញ នRAC Media, ស៊ាង រ៉ូហ្សា តោះពួកគាត់នឹងទទួលបានផល ពីការអភិរក្សយូរអង្វែងតកូនតចៅ៕

អត្ថបទដែលជាប់ទាក់ទង