ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងសមត្ថកិច្ចប៉ូលិស ស្រុកកៀនស្វាយ ដាក់គោលដៅត្រួតពិនិត្យចរាចរណ៍ផ្លូវគោកនៅផ្លូវ១១០

65

កម្លាំងសមត្ថកិច្ចប៉ូលិស ស្រុកកៀនស្វាយ ដាក់គោលដៅត្រួតពិនិត្យចរាចរណ៍ផ្លូវគោកនៅផ្លូវ១១០
កណ្ដាល៖កាលពីព្រឹកថ្ងៃទី១៥ខែឧសភាឆ្នាំ២០២០នេះលោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបានដឹកនាំកម្លាំងចុះត្រួតពិនិត្យគោលដៅដោយពិនិត្យការអនុវត្តន៍ចរាចរណ៍ផ្លូវគោកនៅក្នុងមូលដ្ឋានស្រុកកៀនស្វាយដោយដាក់គោលដៅត្រួតពិនិត្យនៅលើកំណាត់ផ្លូវកៅស៊ូលេខ១១០ក្នុងមូលដ្ឋានឃុំកំពង់ស្វាយស្រុកកៀនស្វាយខេត្តកណ្ដាល។
លោកព្រុំ សំណាងអធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងទៀតថាដោយស្តីពីរបាយការណ៍សង្ខេបលទ្ធផលរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ៣៩ អ.ន.ក្រ.ហើយនៅព្រឹកមិញនេះពោលគឺនៅព្រឹកថ្ងៃទី១៥ខែឧសភានេះកម្លាំងសមត្ថកិច្ចប៉ូលិសជាច្រើននាក់បានចុះអនុវត្តន៍ការងារនេះចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង១១ថ្ងៃត្រង់នេះដោយចុះអនុវត្តន៍ចរាចរណ៍ផ្លូវគោកដោយយកចិត្តទុកដាក់បំផុតហើយចំពោះការអនុវត្តរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ៣៩អ.ន.ក្រ បានដំណើរការដោយរលូន និងពុំមានអ្វីគួរឲ្យកត់សម្គាល់ឡើយ ក្នុងនោះកម្លាំងសមត្ថកិច្ចប៉ូលិសស្រុកកៀនស្វាយ បានរៀបចំ ០១គោលដៅនៅចំណុចខាងលើនោះពោលគឺគ្រោះថ្នាក់ចរាចរណ៍ ៖ គ្មាន។
លោកអធិការប៉ូលិសស្រុកកៀនស្វាយអោយដឹងទៀតថាចំពោះលទ្ធផលប្រតិបត្តិការ:នាព្រឹកមិញនេះដោយរកឃើញយានយន្តល្មើស ៨ គ្រឿង (ម៉ូតូ៥គ្រឿងនិងថយន្ត៣គ្រឿង(ធំ៣គ្រឿង)ម៉ូតូ៥គ្រឿងគ្មានមួក៥គ្រឿង,រថយន្ត៣គ្រឿងអត់ពាក់ខ្សែក្រវ៉ាត់៣គ្រឿងនិងផាកពិន័យតាមច្បាប់នូវទឹកប្រាក់ ៧៥០,០០០រៀល។
ជាមួយគ្នានេះដែរលោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយដោយសូមធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាជនទាំងអស់មេត្តាចូលរួមអនុវត្តន៍នូវច្បាប់ចរាចរណ៍ផ្លូវគោកអោយបានមុឺងម៉ាត់ទាំងអស់គ្នាពោលគឺដើម្បីខ្លួនយើង និង អ្នកដែលរស់នៅជាមួយយើងផងដែរហើយលោកអធិការប៉ូលិសបានលើកឡើងដោយសង្កត់ធ្ងន់ថាចំពោះការងារនេះគឺកម្លាំងសមត្ថកិច្ចប៉ូលិសស្រុកកៀនស្វាយចុះធ្វើជាប្រចាំអោយដូចភ្លៀងរលឹមមិនថាថ្ងៃចុងសប្ដាហ៍ឡើយ(សៅរ៍ឬអាទិត្យ)។ដូចនេះសូមបងប្អូនចូលគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នាគឺដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនយើងនិងក្រុមគ្រួសារយើងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង