ស្ត្រីចុងភៅម្នាក់ ដេកស្លាប់ ក្នុងបុរី បង្កការភ្ញាក់ផ្អើលទាំងព្រលឹមអុល
ភ្នំពេញ : ស្ត្រីម្នាក់ជាចុងភៅបានដេកស្លាប់ ក្នុងបន្ទប់ដោយមិនដឹងមានមូលហេតុអ្វីច្បាស់លាស់ និងបង្កការភ្ញាក់ផ្អើល ដល់អ្នកជិតខាង ប្ដឹងនគរបាលចុះមកត្រួតពិនិត្យកើតហេតុ កាលវេលាមម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ ២០២០ នៅចំណុចផ្ទះA.៣(បុរីឧទ្យានបាសាក់) ផ្លូវព្រះនរោត្តមក្រុម៥៩ភូមិ១០ សង្កាត់ទន្លេបាសាក់ ចំការមន ។
សពជនរងគ្រោះឈ្មោះ អ៊ឹង សុខអេង ភេទស្រី អាយុ៣៥ឆ្នាំជាតិខ្មែរ មុខរបរចុងភៅ ស្នាក់នៅបណ្តោះអាសន្នផ្ទះA.3 ផ្លូវព្រះនរោត្តមក្រុម៥៩ ភូមិ១០ សង្កាត់ ទន្លេបាសាក់ចំការមន ។
នគរបាលបានឲ្យដឹងថា ពិតជាមានករណីស្ត្រីម្នាក់ដេកស្លាប់ ក្នុងបន្ទប់ក្រោយមកក៏មានមានស្ត្រី ជាម្ចាស់ផ្ទះ បានរាយការណ៍មកនគរបាល ដើម្បីចុះមកត្រួតពិនិត្យ ។ ក្រោយពីនគរបាលចុះមកត្រួតពិនិត្យរួច ក៏សួរនាំដល់ម្ខាស់ផ្ទះក៏ប្រាប់នគរបាលស្ត្រីរងគ្រោះ ជាអ្នកបម្រើ និងជាចុងភៅនៅផ្ទះគាត់ មិនកើតហេតុព្រឹកហើយមិនឃើញគាត់ ចេញពីបន្ទប់ខុសពីសព្វដង ហើយក៏ទៅបើកទ្វារបន្ទប់ឃើញដេកស្លាប់ មិនដឹងតាំងពេលណានោះទេ សពមានសភាពរឹងស្ដូកស្ដឹងបាត់ទៅហើយ ។ ក្នុងនោះក៏បានសហការជាមួយ នគរបាលការិយាល័យកោសល្យវិច័យស្នងការរាជធានីភ្នំពេញ និងលោកគ្រូពេទ្យអមសាលាដំបូងផង ក៏បានសន្និដ្ឋានសពដោយគាំងបេះដូង (បណ្តាលមកពីលើសឈាម) មនុស្សស្លាប់ និងបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅស្រុកកំណើត ស្រុកកំពង់ត្រឡោច ខេត្តកំពង់ឆ្នាំង ធ្វើបុណ្យតាមប្រពៃណី ៕