ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត​ដឹក​ឥដ្ឋ ក្រឡាប់​ចេញផ្លូវជាតិ ផ្ងា​រជើង ​

71


​ស្ទឹងត្រែង​៖ រថយន្ត​ដឹក​ឥដ្ឋ​ផ្ទុក​លើស​ចំណុះ និង​បើក​លឿន​ជ្រុល​បាន​រេ​ចង្កូត​ធ្លាក់​ពីលើ​ផ្លូវជាតិ​លេខ​៧ ក្រឡាប់​បះជើង​ទ្រ​មេឃ នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​១៦ ស្ថិតក្នុង​ភូមិ​រាជា​នុ​កូ​ល សង្កាត់​ក្រុង​ស្ទឹងត្រែង​ខេត្តស្ទឹងត្រែង នៅវេលា​ម៉ោង​១១ ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២០​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឌៀប ចាន់​ធី ស្នងការរង​ទទួល​ផែន​សណ្តាប់ធ្នាប់​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ណែនាំ​ដល់​ម្ចាស់ រថយន្ត​ធ្វើ​អាជីវកម្ម សូម​ឲ្យ​គោរព​ច្បាប់​ចរាចរណ៍ ពេល​ដឹក​អ្នកដំណើរ ដឹក​សម្ភារ​ក្តី មិនត្រូវ​ផ្ទុកទំនិញ សំពីងសំពោង ឬ​លើស​ចំណុះ​។ ករណីនេះ​អាច​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បាន ដោយសារ​អ្នកបើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន ។

​លោក ជិន ភាន ជា​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​នេះ បាន​រៀបរាបថា រថយន្ត​ដឹក​ឥដ្ឋ​នេះ បើក​លឿន ហើយ​មកដល់​ផ្លូវ​ចុះ​ចំណតរថយន្ត​ធ្ងន់​ផង អ្នកបើកបរ​ជាន់​ហ្វ្រាំង​មិន​ជាប់ ទើប​រេ​ចង្កូត​ធ្លាក់​ពីលើ​ផ្លូវជាតិ ក្រឡាប់​ផ្ងារជើង តែ​មិនមាន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ធ្នើ​ដំណើរ​នោះទេ ។

​អ្នកបើក​បរបាន​ប្រាប់ថា ក្នុង​រថយន្ត​នោះ មាន​អ្នកបើកបរ​ម្នាក់ និង​ព្រូ​ម្នាក់ បាន​រងរបួស​ស្រាល ហើយ​ក្រោយពេល​ក្រឡាប់ អ្នក​ទាំងពីរ ក៏បាន​ដើរ​ចេញពី​កន្លែងកើតហេតុ​ទៅ​បាត់ ។​

​រថយន្ត​ធ្វើ​អាជីវកម្ម​ដឹក​ឥដ្ឋ​ក្រឡាប់​ផ្ងារជើង​នេះ ជា​ប្រភេទ​រថយន្ត​កូរ៉េ (៣​តោន​កន្លះ​) ពណ៌​ខៀវ ពាក់​ផ្លាកលេខ​ភ្នំពេញ 3A 7135 ទំនង​ដឹក​លើស​ទម្ងន់ ហើយ​អ្នកបើកបរ​ងងុយដេក នេះ​បើតាម​សមត្ថកិច្ច​ធ្វើការ​សន្និដ្ឋាន ព្រោះ​រថយន្ត​មិនមាន​បែក​កង់​នោះទេ ៕

អត្ថបទដែលជាប់ទាក់ទង