ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារចុះជួយខេត្តព្រះសីហនុ នាំយកអំណោយ សប្បុរសធម៏ ជូនបងប្អូនខ្មែរឥស្លាមក្នុងពិធីបួសរ៉ាម៉ាឌន សម្រាប់ ព្រះវិហារ និងពលរដ្ឋ៣០គ្រួសារ

66

 

ព្រះសីហនុ៖ ក្រុមការងារចុះជួយខេត្តព្រះសីហនុ ដឹកនាំដោយ លោក សេន ណាស៊ី ប្រធានក្រុម ការងារចុះជួយមូលដ្ឋានខ្មែរឥស្លាមខេត្តព្រះសីហនុ និងរួមដំណើរដោយ លោក សុះ ហ្វាស៊ី លោក កៅ អ៊ីមរ៉ន និង លោក ពាស់ មុស្លិម ដែលជាអនុប្រធានក្រុម ការងារ បាននាំយកអំណោយសប្បុរសធម៏ របស់ ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ ប្រគល់ជូន បងប្អូនឥស្លាម សាសនិកនៅខេត្តព្រះសីហនុរួមមាន អង្ករ៦៨០០ គីឡូក្រាម ផ្តល់ជូនតាមព្រះវិហារ និងភូមិចំនួន១៧ទូទាំងខេត្ត ក្នុងនោះក៏បានផ្តល់ដំណាប់ល្មើ ៧៤៤ គីឡូក្រាម របស់សប្បុរសជនអារ៉ាប់រួម តាមរយៈអង្គការមូលនិធិអភិ វឌ្ឍន៍មុស្លិមកម្ពុជាផងដែរ។
ពិធីនេះធ្វើឡើងនៅបរិវេណព្រះវិហារឥស្លាមភូមិបន្ទាយព្រៃ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០។
ស្របពេលជាមួយគ្នានេះផងដែរ ក្រុមការងារក៏បាន យកអំណោយសប្បុរសធម៏ របស់អង្គការMuslim Aid,Cambodia ផ្តល់ជូនអ្នកខ្វះខាតចំនួន៣០គ្រួសា រ ក្នុង១គ្រួសារ ទទួលបានអង្គរ១០គីឡូក្រាម មី១កេះ ដំណាប់ល្មើ ១គីឡូក្រាម។
ក្នុងឱកាសនោះដែរ លោក សេន ណាស៊ី ប្រធានក្រុមការងារចុះជួយមូលដ្ឋាន ខេត្ដព្រះសីហនុ ក៏បានកោតសរសើរដល់បងប្អូនឥស្លាមសាសនិក ដែលសម្រាប់ពិធីបុណ្យរ៉ាម៉ាឌន ហើយបងប្អូនក៏បានអនុវត្តខ្ជាប់ខ្ជួននូវសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួង សុខាភិបាល ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ-១៩ បានប្រសិទ្ធភាពហើយត្រូវបន្តអនុវត្តឲ្យបានល្អ ដរាបណានៅ មិនទាន់សេចក្តីជូន ដំណឹង ឬសារាចរណ៍ណែនាំសារជាថ្មីនោះទេ ៕
សំរិត

អត្ថបទដែលជាប់ទាក់ទង