ក្មេងស្រីក្រមុំយសម្រេចចិត្តចងក ធ្វើអត្តឃាតសម្លាប់ខ្លួន ដោយសារវិបត្តិផ្ទាល់ខ្លួន
ករណីនេះ បានកេីតឡេីងនៅវេលាម៉ោង ០៧:៣០នាទីយប់ នាថ្ងៃទី១៤.០៥.២០២០ ដោយជនរងគ្រោះឈ្មោះ យាន គឹមអាន ភេទស្រី អាយុ១៨ឆ្នាំ រស់នៅ ក្នុងបន្ទុកពុកម្ដាយ ស្ថិតក្នុងភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ បានធ្វើអត្តឃាត ដោយយកខ្សែលីឡុង ពណ៌សចងក ក្នុងបន្ទប់ដេករបស់ខ្លួន
កម្លាំងនគរបាលយើងបានសហការ ជាមួយគ្រូពេទ្យ ធ្វើការពិនិត្យសាកសព យើងឃើញមាន ស្នាមខ្សែជាំនៅត្រង់ក ដោយលោកគ្រូពេទ្យបានសន្និដ្ឋានថា បានស្លាប់ដោយសារចងករសំលាប់ខ្លួនពិតមែន ដោយពុំឃើញមានស្លាកស្នាមអ្វីផ្សេងនោះឡើយ ។
បច្ចុប្បន្ន សពរងគ្រោះ បានប្រគល់ជូនឪពុកម្ដាយ រៀបចំធ្វើបុណ្យតាមប្រពៃណីសាសនា។