ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខឹងអាមេរិកពូកែរករឿងពេក ចិន ប្រាប់​អា​មេ​រិច ឲ្យ​សង់លុយ​ជំពាក់ អង្គការសហប្រជាជាតិ​ជាង ២​ពាន់​លាន​ដុល្លារ​

116

 

​ប្រទេស​ចិន កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ បានចេញ​សេចក្តីប្រកាស ដោយ​ស្នើ​ឲ្យ​រដ្ឋ​ជា​សមាជិក​អង្គការសហប្រជាជាតិ​ទាំងអស់ “​បំពេញ​កាតព្វកិច្ច​ហិរញ្ញវត្ថុ​ពួកគេ​” ដល់​អង្គការសហប្រជាជាតិ ដោយ​បញ្ជាក់ថា ទីក្រុង​វ៉ាស៊ីនតោន នៅ​ជំពាក់​អង្គការសហប្រជាជាតិ​ជាង ២​ពាន់​លាន​ដុល្លារ​។​

​សេចក្តីប្រកាស​របស់​ចិន​ថ្លែងថា “​គិត​ត្រឹម​ថ្ងៃទី ១៤ ខែឧសភា ចំនួន​ទឹកប្រាក់​ដែល​មិនទាន់​បង់ សរុប​សម្រាប់​ថវិកា​ទៀត​ទាត់ ដល់​អង្គការសហប្រជាជាតិ មាន​ចំនួន ១,៦៣​ពាន់​លាន​ដុល្លារ និង​ថវិកា​សម្រាប់​កិច្ចការ​ថែរក្សា​សន្តិភាព​មាន ២,១៤​ពាន់​លាន​ដុល្លារ​”​។
​សេចក្តីប្រកាស​ចិន បាន​ដកស្រង់​របាយការណ៍ របស់​ការិយាល័យ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ និង​កិច្ចប្រជុំ​មួយ ដែល​ធ្វើ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​ចិន​បន្ថែមថា “​សហរដ្ឋ​អា​មេ​រិច គឺជា​កូនបំណុល​ដ៏​ធំ ដោយ​ជំពាក់​ថវិកា​សរុប ២,៤៩​ពាន់​លាន​ដុល្លារ​”​។​

​សូមបញ្ជាក់ថា អា​មេ​រិច គឺជា​ម្ចាស់ជំនួយ​ដ៏​ធំ​បំផុត របស់​អង្គការសហប្រជាជាតិ ដោយ​ជំនួយ​អា​មេ​រិច​ស្មើនឹង ២២​ភាគរយ នៃ​ថវិកា​សរុប​របស់​អង្គការសហប្រជាជាតិ ខណៈដែល​ជំនួយ​របស់​ចិន ស្មើ​ប្រមាណ ១២,៥​ភាគរយ​ប៉ុណ្ណោះ​។
​ជំនួយ​របស់​ប្រទេស​ក្នុង​ទ្វីបអឺរ៉ុប ផ្តល់​ដល់​អង្គការសហប្រជាជាតិ​មាន​ច្រើនជាង ៣០​ភាគរយ នៃ​ថវិកា​សរុប​របស់​អង្គការ​នេះ​៕

អត្ថបទដែលជាប់ទាក់ទង