ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយ​ឧត្ដមសេនីយ៍ នេ​ត សាវឿន ផ្អាកការងារនាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្តកំពង់ធំ 

75

 

​ភ្នំពេញ​៖ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នៅ​ល្ងាច​ថ្ងៃ​១៦ ខែឧសភា ឆ្នាំ​២០២០ បាន​សេចក្តីសម្រេច របស់​ស្តីពី ការផ្អាក​ការងារ​បណ្ដោះអាសន្ន ចំពោះ វរសេនីយ៍ឯក រុំ សុវិជ្ជា អត្តលេខ ០៣៨៧៤ នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ដើម្បី​បន្ត​នីតិវិធី ក្នុងការ​អនុវត្ត​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ ។​

​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សារឿន បានចាត់ទុក​ករណី ល្មើស​របស់លោក រុំ សុវិជ្ជា នាយ ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ជា​អំពើ ល្មើស​នឹង​បទបញ្ជា របស់​នគរបាលជាតិ មិន​ធ្វើ​គំរូ​ក្នុង​ការគោរព​អនុវត្ត​ច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក បាន​បើកបរ​រថយន្ត​ក្នុងស្ថានភាព​ស្រវឹង បង្ក​ការខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ និង​ប្រមាថ​ដល់​អ្នកដទៃ ជាពិសេស​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ​។ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​បានសម្រេច​ព្យួរការងារ​ជា​បណ្តោះ អា សន្ន ដើម្បី​រង់ចាំ​ការសម្រេច​ជាថ្មី​។​

​មហាជន​សូម​គាំទ្រ ចំណាត់ការ​របស់​ឯក​ឧត្ដម​នាយ​ឧត្ដមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ដែល​ចំណាត់ការ​នេះ ជា​សារ​មួយ​ព្រមាន ទៅដល់​មន្ត្រីនគរបាល​ដទៃទៀត ឲ្យ​គោរព​បាន​ត្រឹមត្រូវ​បទ​វិន័យ បទបញ្ជា​របស់​ថ្នាក់លើ និង​ច្បាប់ ដើម្បី​ជា​គំរូ​ដល់​ប្រជាពលរដ្ឋ ។​

​សូមបញ្ជាក់ថា នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ លោក រុំ សុវិជ្ជា បាន​ផឹកស្រា​ស្រ​រឹង​ជោកជាំ​រួច​បើករថយន្ត​ទៅបុក​រនាំង​បរិវេណ​រូបសំណាក លោកតា​អាចារ្យ​លាក់ បណ្តាលឱ្យ​ខូចខាត ហើយ​អ្វីដែល​ធ្វើឱ្យ​កានតែ​ភ្ញាក់ផ្អើល​ទៀត​នោះ គឺ​មន្ត្រី​នគ​បាល​ចរាចរណ៍​ជាន់ខ្ពស់​រូបនេះ បាន​ស្រែកជេរ និង​ប្រមាថ​យ៉ាង​ធ្ងន់ៗ​ទៅ​អភិបាល​ខេត្តកំពង់ធំ ឯកឧត្តម សុខ លូ​។ ករណី​ខាងលើនេះ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ជំនាញ ចាត់វិធានការ​ជាបន្ទាន់ តាម​វិន័យ​កងកម្លាំង​នគរបាលជាតិ និង​តាមច្បាប់​ជាបន្ទាន់​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ហឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ បានបញ្ជាក់​នៅមុននេះ​បន្តិច​ថា​៖ “​ករណីនេះ ឯកឧត្តម អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​មកហើយ ឱ្យ​សមត្ថកិច្ច របស់​យើង​ធ្វើ​រឿងនេះ​ជាបន្ទាន់ អនុវត្តតាម​វិន័យ​កងកម្លាំង​នគរបាលជាតិ និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ មិនអាច​លើកលែង​ឱ្យ​នោះឡើយ​”​។​

​សូមបញ្ជាក់ថា នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ លោក រុំ សុវិជ្ជា បាន​ផឹកស្រា​ស្រ​រឹង​ជោកជាំ​រួច​បើករថយន្ត​ទៅបុក​រនាំង​បរិវេណ​រូបសំណាក លោកតា​អាចារ្យ​លាក់ បណ្តាលឱ្យ​ខូចខាត ហើយ​អ្វីដែល​ធ្វើឱ្យ​កានតែ​ភ្ញាក់ផ្អើល​ទៀត​នោះ គឺ​មន្ត្រី​នគ​បាល​ចរាចរណ៍​ជាន់ខ្ពស់​រូបនេះ បាន​ស្រែកជេរ និង​ប្រមាថ​យ៉ាង​ធ្ងន់ៗ​ទៅ​អភិបាល​ខេត្តកំពង់ធំ ឯកឧត្តម សុខ លូ ថា​នៅ​ទី​តាំ​កើតហេតុ​មិនមាន​ដាក់​ភ្លើង​បំភ្លឺ និង​ដាក់​ចំណាំងផ្លាត ទើប​ឱ្យ​គាត់​ជួប​គ្រោះថ្នាក់​បែបនេះ ប៉ុន្តែ​តាម​ការពិត​នៅ​ទីតាំង​កើតហេតុ​មាន​ភ្លើង​បំភ្លឺ​គ្រប់គ្រាន់ និង​មាន​ចំណាំងផ្លាត​យ៉ាងពិត​ប្រាកដ ។​

​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្កឡើង​ដោយ​នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្តកំពង់ធំ បណ្តាលមកពី​ជាតិ​ស្រវឹង​ខាងលើនេះ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៩៖១២​នាទី​យប់ ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២០​ម្សិលមិញ ស្រប​ពេលដែល​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាននិងកំពុង​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំងប្រទេស​តាំងពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០ និង​ខ្លួនឯង​ទៀតសោត​ក៏មាន​តួ​ទា​ទី​ជា​នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក ខេត្តកំពង់ធំ​ទៀតផង​។​

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​ខេត្ត បាន​បញ្ជាក់ថា មន្ត្រីនគរបាល​ដែលជា​បក្ខពួក ហើយ​បាន​រំដោះ​យក​លោក រុំ សុវិជ្ជា ចេញ​មិន​ឲ្យ​សមត្ថកិច្ច​ក្រុង​ស្រឹង​សែន អនុវត្ត​ច្បាប់ រួមមាន​៖ លោក​វរសេនីយ៍ត្រី ហួ គឹម​ហ៊​ត នាយរង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ។ លោក​អនុសេនីយ៍ឯក សេង សុខ​ចំរើន នាយរង​ផ្នែក​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​។ លោក​អនុសេនីយ៍ទោ វ៉ាន់ កុសល មន្ត្រី​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​។​

​លោក រុំ សុវិជ្ជា កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០ ក៏ត្រូវ​បាន​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានចេញ​លិខិត​ព្រមាន​លើក​ទី​១ ដោយសារតែ​ធ្វេសប្រហែស​ក្នុងការ​អនុវត្ត​ភារកិច្ច​របស់ខ្លួន ហើយ​សម្តេច​ក្រឡាហោម បានបញ្ជាក់​ទៀតថា បើ​នៅតែ​ប្រព្រឹត្ត​ផ្ទុយ​ពី​ការណែនាំ​នេះ នឹង​ចាត់​វិធានការណ៍​តាម​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ ជាក់​ជាពុំខាន​។​

​សូមបញ្ជាក់​ជូន​ថា កាលពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២០​កន្លងទៅ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​បានដាក់​បទបញ្ជា​យ៉ាង​តឹងរឹង​បំផុត​ចំពោះ​មន្ត្រីនគរបាល ពិសេស​មន្ត្រីនគរបាល​ដែលមាន​ភារកិច្ច​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​តាម​ស្មារតី​អនុក្រឹត្យ​ថ្មី​នេះ ត្រូវតែ​អនុវត្ត​ច្បាប់ គោរព​ច្បាប់ ជា​គំរូ​ប្រជាពលរដ្ឋ និង​បាន​ព្រមាន​ថា មិន​លើកលែង​ដាច់ខាត​ចំពោះ​មន្ត្រីនគរបាល​ទាំងឡាយណា​ដែល​មិន​គោរព​ច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង