ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្ចាស់ភោជនីយដ្ឋាននិងអាហារដ្ឋាន ទាំងអស់ ប្រឈមនឹងការបិទអាជីវកម្ម បើមិនអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល លើការបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩

88

ភ្នំពេញ៖ ក្រោយពីមានការព្យាបាលអ្នក ជំងឺកូវីដ១៩ ជាសះស្បើយអស់ នៅក្នុងកម្ពុជា ឃើញថា  ប្រជាពលរដ្ឋ មិនមានការភ័យខ្លាចនិងបាត់ការប្រុងប្រយ័ត្ន ចំពោះ ជំងឺកូវីដ១៩ ហើយនៅតាមភោជនីយដ្ឋាននិងអាហារដ្ឋានមួយចំនួនខ្វះការប្រុងប្រយ័ត្ន ទាំងម្ចាស់ភោជនីយដ្ឋាននិងភ្ញៀវដោយពុំបានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឡើយ ដូច្នេះដើម្បីចូលរួមបង្ការនិងទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ១៩ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត រដ្ឋបាលរាជធានីភ្នំពេញបានដាក់ចេញជាវិធានការយ៉ាងម៉ឺងម៉ាត់មួយចំនួន ហើយក្នុងវិធានការទាំងនេះ បើម្ចាស់ភោជនីយដ្ឋានមិនអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលទេ ប្រឈមនឹងការបិទអាជីវកម្មតែម្តង។

  នេះបើយោងតាម សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលក្នុងសេចក្តីជូនដំណឹងនេះមានន័យថា៖

  រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនដំណឹងដល់ម្ចាស់ភោជនីយដ្ឋាននិងអាហារដ្ឋានទាំងអស់នៅក្នុងរាជធានីភ្នំពេញឲ្យបានជ្រាបថា ក្រោយពីមានការព្យាបាលអ្នក ជំងឺកូវីដ១៩ ជាសះស្បើយអស់នៅក្នុងកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញសង្កេតឃើញថា  ប្រជាពលរដ្ឋ មិនមានការភ័យខ្លាចនិងបាត់ការប្រុងប្រយ័ត្ន ចំពោះ ជំងឺកូវីដ១៩ ហើយនៅតាមភោជនីយដ្ឋាននិងអាហារដ្ឋានមួយចំនួន ខ្វះការប្រុងប្រយ័ត្ន ទាំងម្ចាស់ភោជនីយដ្ឋាននិងភ្ញៀវដោយពុំបានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ដូច្នេះដើម្បីចូលរួមបង្ការនិងទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ១៩ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត រដ្ឋបាលរាជធានីភ្នំពេញសូមធ្វើការណែនាំដល់ម្ចាស់ភោជនីយដ្ឋាននិងអាហារដ្ឋានទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់

ដូចខាងក្រោម៖

ម្ចាស់អាជីវកម្មភោជនីយដ្ឋាននិងអាហារដ្ឋានទាំងអស់នៅរាជធានីភ្នំពេញត្រូវគោរពឱ្យបានត្រឹមត្រូវទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលស្ដីពីផែនការទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ១៩។

២៖ រៀបចំឲ្យមានទឹកអាកុលឬជែល សម្រាប់លាងដៃ នៅមុខច្រកចេញចូលនឹងត្រូវចាត់តាំងបុគ្គលិកធ្វើការវាស់កំដៅភ្ញៀវ ទាំងអស់មុននឹងអនុញ្ញាតឲ្យចូលនៅក្នុងភោជនីយដ្ឋានឬអាហារដ្ឋាន។

៣៖ រក្សាគម្លាតសង្គមឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

   ក្នុងករណីម្ចាស់ភោជនីយដ្ឋាននិងអាហារដ្ឋានណាមិនអនុវត្តតាមការណែនាំនេះ រដ្ឋបាលរាជធានីភ្នំពេញនិងបិទអាជីវកម្មភោជនីយដ្ឋានជាបណ្ដោះអាសន្ន។

   ទទួលបានសេចក្តីជូននេះសូមម្ចាស់ភោជនីយដ្ឋាននិងអាហារដ្ឋានទាំងអស់ មេត្តាជ្រាបនិងអនុវត្តដោយប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

 

អត្ថបទដែលជាប់ទាក់ទង