ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ.ជ.ប នឹងសង្ខេបព្រឹត្តិការណ៍​ និង​ការបង្ហាញចំណាប់​អារម្មណ៍ ​របស់​អ្នកសង្កេតការណ៍​អន្តរជាតិ ​ជុំវិញ​ដំណើរការបោះឆ្នោត នៅព្រឹកថ្ងៃទី៣០កក្កដា

73

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី២៩ខែកក្កដានេះ បានសេចក្ដីជូនដំណឹង​ លេខ ១៤៣​៖ សង្ខេបព្រឹត្តិការណ៍​ និង​ការបង្ហាញចំណាប់​អារម្មណ៍ ​របស់​អ្នកសង្កេតការណ៍​អន្តរជាតិ ​ជុំវិញ​ដំណើរការបោះឆ្នោត​ ជ្រើសតាំងតំណាងរាស្ត្រ​ នីតិកាល​ទី​៦ ឆ្នាំ​២០១៨។

គ.ជ.ប បានបញ្ជាក់ថា គ.ជ.ប នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពី ការសង្ខេបព្រឹត្តិការណ៍​ និង​ការបង្ហាញ ចំណាប់​អារម្មណ៍ ​របស់​អ្នកសង្កេតការណ៍​អន្តរជាតិ ​ជុំវិញ​ដំណើរការបោះឆ្នោត​ និងរាប់សន្លឹកឆ្នោត សម្រាប់ការរៀបចំបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ​ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ៩ព្រឹក។ គ.ជ.ប បានប្រកាសថា សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន ជាតិ និងអន្តរជាតិ ចូលរួមយកព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង