ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រូបសំណាកគោបូរៈទី៥នៃប្រាសាទ ព្រះវិហារដែលសង់នៅលើរង្វង់មូលស្រអែមរួចរាល់១០០ភាគរយមើលទៅស្អាណាស់គ្រោងដាក់សម្ពាធជាផ្លូវការឆាប់ៗនេះ

120

ព្រះវិហារ៖ រូបសំណាក់គោបូរៈទី៥ នៃប្រាសាទព្រះវិហារដែល ជានិមិត្តរូបប្រវត្តិសាស្ត្រដ៏ល្បីល្បាញរបស់បុព្វបុរសខ្មែរយើងត្រូវបានមន្ទីសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារសាងសង់នៅលើរង្វង់មូលស្រអែមដែលមានទាំងមានសួនកំសាន្ត និងកន្លែងហាត់ប្រាណ មកដល់ពេលនេះការដ្ឋានស្ថាបនារួចរាល់១០០ភាគរយហើយមើលទៅស្អាតណាស់និងមានសៅភណ្ឌភាពនោះគ្រោងនឹងដាក់សម្ពាធជាផ្លូវការក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្នានខេត្តព្រះវិហារ។
គួរឱ្យកោតសរសើរណាស់ចំពោះគំនិតឆ្នៃប្រឌិតរស់រវើកដែលបានកសាងរូបសំណាក់គោបូរៈទី៥នៃប្រាសាទព្រះវិហារគឺជាមួយផ្នែកនៃប្រាសាទព្រះវិហារលើរង្វង់មូលស្រអែមនេះមើលទៅអណ្ដែតស្អាតណាស់ហើយមានសោភ័ណ្ឌភាពល្អទុកសម្រាប់ក្មេងជំនាន់ក្រោយបានស្គាល់។រង្វង់មូលស្រអែមនេះសាងសង់ហើយមើលទៅស្អាតហើយមានសោភណ្ឌភាពល្អណាស់អណ្ដែតដូចលើកប្រាសាទព្រះវិហារមួយផ្នែកមកដាក់អញ្ចឹង។ ចាប់ពីពេលនេះតទៅអ្នកស្រអែមអាចមកថតរូបនៅទីនេះពេលមានបុណ្យទានឬការបានជាមួយទេសចរណ៌ជាតិនិងអន្តរជាតិផងដែរបើមិនបានឡើងប្រាសាទព្រះវិហារអាចថតនៅទីនេះក៏បាន។ជឿជាក់ថា៖ស្នាដៃខាងលើនេះនឹងស្ថិតក្នុងក្រអៅបេះដូងអ្នកព្រះវិហារតទៅអនាគតហើយក្មេងជំនាន់ក្រោយសិក្សារៀនសូត្រ។
ពាកព័ន្ធការងារសាងសង់ខាងលើនេះលោកសំ លាងទ្រីជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានឱ្យដឹងថា៖ រូបសំណាកគោបរះទី៥នៃប្រាសាទព្រះវិហារលើរង្វង់មូលស្រអែមជាសមិទ្ធផលមួយថ្មីទៀត ដោយបានបង្ហាញរូបរាងយ៉ាងស្រស់ស្អាត នៅលើទឹកដីនៃតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រ ភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយសាងសង់ឡើង ក្រោមការជ្រោមជ្រែងពី លោកទេសរដ្ឋមន្ត្រី មាស សុភានិងក្រុមការងារ , លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូននិងសហការី , លោក សួស យ៉ារ៉ា តំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ, លោក អ៊ុន ចាន់ដា អតីតអភិបាលខេត្តព្រះវិហារ , លោកឧត្ដមសេនីយ៍ឯក ស្រី ឌឹក ,លោកប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ,លោកសំ លាងទ្រីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារនិង អាជ្ញាធរជាតិប្រាសាទព្រះវិហារព្រមទាំងសប្បុរសជននានាជាច្រើនរូបទៀតដែលរៀបរាប់ឈ្មោះមិនអស់ ដោយប្រើប្រាស់ថវិកាអស់ចំនួន១២ម៉ឺន៥ពាន់ដុល្លារអាមេរិក (តែមិនមែនជាថវិការបស់ជាតិនោះទេ)។លោកសំ លាងទ្រី បានបញ្ជាក់បន្ថែមថា៖ក្នុងនោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានសម្រេចឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារប្រើប្រាស់ថវិកាជាតិពង្រីកផ្លូវជុំវិញរង្វង់មូលស្រអែមនេះឱ្យបានធំទូលាយថែមទៀតផង។
ចំពោះការសាងសង់រូបសំណាក់គោបូរៈទី៥ នៃប្រាសាទព្រះវិហារនេះគឺមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ ជាអ្នកទទួលខុសត្រូវក្នុងការសាងសង់ទាំងស្រុង ក្នុងនោះត្រូវសាងសង់រង្វង់មូលដែលមានអង្កត់ផ្ចិត៤០ម៉ែត្រ រូបសំណាក់គោបូរៈទី៥ នៃប្រាសាទព្រះវិហារ ខ្នាត១លើ២៥ ស្មើនឹង៧៥ភាគរយនៃតួប្រាសាទព្រះវិហារដើម មានរូបនាគ២ ហើយនៅលើរង្វង់មូលនេះក៏នឹងមានការដាំស្មៅ ផ្កានិងដើមឈើ លម្អយ៉ាងស្រស់ស្អាតផងដែរ។
គួរបញ្ជាក់ផងដែរថា៖ ខេត្តព្រះវិហារគឺជាខេត្តមួយនៅដាច់ស្រយាល ហើយកាលពីមុនមិនងាយនឹងធ្វើដំណើរទៅដល់នោះទេ ពោលគឺត្រូវប្រើពេលវេលាច្រើនថ្ងៃទើបទៅដល់ តែសម្រាប់ពេលនេះ គឺមិនដូច្នោះទេ ខេត្តព្រះវិហារបានក្លាយ ពីខេត្តដែលនៅឆ្ងាយដាច់ស្រយាល មកជាខេត្តមួយនៅជិតបង្កើយ ដោយសារតែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនោះ ក្រោមការដឹកនាំរបស់អភិបាលខេត្តព្រះវិហារនិងប្រធានក្រុមការងារចុះជួយខេត្តព្រះវិហារ ពិសេស ការអនុវត្តផ្ទាល់ ពីមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តព្រះវិហារ ដែលមាន លោកសំ លាងទ្រីជាប្រធានមន្ទីរ បានធ្វើអោយផ្លូវជាច្រើនខ្សែតភ្ជាប់ទៅខេត្តនិងនៅក្នុងទីរួមខេត្ត ក្លាយជាផ្លូវស្អាត រលោង ងាយស្រួលក្នុងការធ្វើដំណើរនិងប្រើប្រាស់ពេលវេលាតិច ហើយនៅចុងក្រោយនេះទៀត ខេត្តព្រះវិហារបានបង្កើតអោយមានរូបសំណាក់គោបូរៈទី៥ នៃប្រាសាទព្រះវិហារដែល ជានិមិត្តរូបប្រវត្តិសាស្ត្រដ៏ល្បីល្បាញរបស់បុព្វបុរសខ្មែរយើង លើរង្វង់មូលស្រអែម ដែលមានទាំងសួនកំសាន្ត និងកន្លែងហាត់ប្រាណថែមទៀត។ សមិទ្ធផលថ្មីមួយនេះ វាមិនត្រឹមតែលើកសោភណ្ឌភាពខេត្តព្រះវិហារអោយមានភាពស្រស់បំព្រងប៉ុណ្ណោះទេ តែវាបានទាក់ទាញ ភ្ញៀវជាតិ អន្តរជាតិអោយទៅដើរលែងកំសាន្តនៅ ខេត្តនេះកាន់តែច្រើនឡើង ហើយក៏បានបង្ហាញពីស្នាដៃដែលគ្មានពីររបស់ថ្នាក់ដឹកនាំនិងមន្ត្រីនៅក្នុងខេត្តនេះផងដែរ។
គួររំលឹកថា៖ រង្វង់មូលស្រអែមនេះបានធ្វើពិធីបែបសាសនាដោយ ក្រុងពាលី បញ្ចុះបឋមសិលាសាងសង់ កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពី លោកមាស សុភា ទេសរដ្ឋមន្ត្រី ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារ៕

 

អត្ថបទដែលជាប់ទាក់ទង