ម្ដាយ ប្ដឹងប៉ូលិសឱ្យចាប់ខ្លួនកូនប្រុស លួចលុយជាង៥ លានរៀល យកទៅទិញថ្នាំញៀនជក់
កណ្តាល៖ នគរបាលស្រុកកោះធំ កាលពីថ្ងៃទី ១៨ ឧសភា ២០២០ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី ហិង្សាក្នុងគ្រួសារ
វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនិងលួចលុយម្ដាយជាង 5 លានរៀល ។ សមត្ថកិច្ចបញ្ជាក់ថាការឃាត់ខ្លួនកូនទំនើងនេះយោងតាមពាក្យបណ្ដឹងរបស់ម្ដាយចង់កើតជាមនុស្សដោយសារជនល្មើសលួចលុយយកទៅទិញថ្នាំញៀន។
ករណីកើតហេតុនេះ កើតឡើងកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោងប្រម៉ាណ ១៤ និង០០នាទីនៅចំណុច ផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។
ជនរងគ្រោះ ឈ្មោះ ម៊ើ ស្រី ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅនៅៗភូមិ ឃុំកើតហេតុខាងលើ មុខរបរកសិករ ។
ចំណែកជនសង្ស័យ ឃាត់ខ្លួន ឈ្មោះ ហ៊ាង ឈាង ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅនៅៗភូមិ ឃុំកើតហេតុខាងលើ មុខរបរ កសិករ ។
ប្រាក់លួចបាត់រួមមាន៖ ប្រាក់រៀលចំនួនន ៥,៣០០,០០០៛
(ប្រាំលានបីសែនរៀល)។ ប្រាក់វត្ថុតាងដកហូតពីជនសង្សយ័មាន៖ ៥,២១០,០០០៛(ប្រាំលានម្ភៃមួយម៉ឺនរៀល)
នគរបាលស្រុកកោះធំបានរៀបរាប់សភាពរឿងហេតុ៖ ជនរងគ្រោះនិងជនសង្ស័យ ហ៊ាង ឈាង គឺជាម្ដាយនិងកូនបង្កើតនឹងគ្នាហើយឈ្មោះ ហ៊ាង ឈាង កន្លងមកតែងតែសេពជក់គ្រឿងញៀន ស្ទើរតែរៀងរាល់ថ្ងៃ ។ រាល់ពេលដែលជនសង្ស័យមកសុំលុយពីម្ដាយឪពុកមិនបាន វាតែងតែរករឿងឈ្លោះ ជេរប្រមាថ គំរាមសម្លាប់ និងបំផ្លាញសម្ភារប្រេីប្រាស់នៅក្នុងផ្ទះអស់ជាច្រេីន។ លុះនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៤និង ០០នាទី ជនសង្ស័យ ហ៊ាង ឈាង ក៏បានវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះបណ្ដាលឲ្យខូចខាតអស់មួយចំនួនធំនិងបានលួចយកលុយរបស់ម្ដាយដែលទុកក្នុងទូអស់ចំនួន ៥,៣០០,០០០៛(ប្រាំលានបីសែនររៀល) រួចគេចខ្លួនបាត់។
លុះនៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ទេីបជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍រដ្ឋបាលសំពៅពូន។ ក្រោយពីទទួលបានបណ្ដឹងភ្លាមកម្លាំងនគរបាលប៉ុស្ដិ៍សំពៅពូន បានចុះធ្វើការស្រាវជាមួយជនរងគ្រោះ រហូតបានឃាត់ខ្លួនជនសង្ស័យ ហ៊ាង ឈាង មកកាន់ប៉ុស្ដិ៍រដ្ឋបាលសំពៅពូន ដើម្បីសួរនាំនិងបានដកហូតលុយដែលនៅនិងខ្លួនជនសង្សយ័ប្រគល់ឲ្យជនរងគ្រោះជាម្ដាយវិញ។ ក្រោយការសួរនាំរួច ឈ្មោះ ហ៊ាង ឈាង បានសារភាពថា រូបខ្លួនពិតជាបានសេពគ្រឿងញៀនខុសច្បាប់និងធ្លាប់បានវាយបំផ្លាញសម្ភារប្រេីប្រាស់នៅក្នុងផ្ទះ និងបានលួចប្រាក់របស់ម្ដាយ ប្រាកដមែន ។
បច្ចុប្បន្ន ជនសង្ស័យ ហ៊ាង ឈាង ត្រូវបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
យយ