ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អា​មេ​រិច​ចង់​បន្ថយ​ការ​ផ្តល់ជំនួយ ដល់ WHO ​​ពី ៤៥០​លាន​ដុល្លា​មក​ត្រឹម ៤០​លាន​ដុល្លារ

109

 

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បានធ្វើការ​វាយប្រហារ​ស្ថាប័ន​សុខភាព​របស់​អង្គការសហប្រជាជាតិ ដោយបាន​ហៅ​អង្គការ​សុខភាព​ពិភពលោក (WHO)​ថា​ជា “​អាយ៉ង​របស់​ចិន​” កាលពី​ថ្ងៃ​ចន្ទ និង​បានធ្វើការ​បញ្ជាក់ថា លោក​កំពុង​ពិចារណា​កាត់​ផ្តាច់ជំនួយ ឬ​លុបចោល​ការគាំទ្រ​របស់​អា​មេ​រិច​ចំពោះ​ស្ថាប័ន​នោះ​។​

​លោក​ថ្លែង​នៅ​សេត​វិមាន​ថា “​ពួកគេ​ជា​អាយ៉ង​របស់​ចិន​”​។​

​លោក​ត្រាំ ថ្លែង​ទៀតថា សហរដ្ឋ​អា​មេ​រិច​បាន​ផ្តល់ជំនួយ​ប្រហែល ៤៥០​លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ ទៅដល់​អង្គការ​សុខភាព​ពិភពលោក ដែល​វា​គឺជា​ការផ្តល់​ជំនួយ​ដ៏​ច្រើន​បំផុត​ជាង​ប្រទេស​ណាៗ​ទាំងអស់​។ លោក​ថា ផែនការ​កំពុង​ត្រូវ​រៀបចំ​ដើម្បី​ផ្តាច់ជំនួយ​ទាំងនោះ ដោយសារតែ​ពួកគេ​ប្រព្រឹត្តិ​លើ​ពួកយើង​មិន​ត្រឹមត្រូវ​។​

​លោក​បញ្ជាក់ថា “​ពួកគេ​បាន​ផ្តល់យោបល់​អាក្រក់​ជាច្រើន​ដល់​ពួកយើង​”​។​

​ការ​ថ្លែង​របស់លោក កើតឡើង​ចំ​ពេលដែល​អង្គការ​សុខ​ភាព​ពិភពលោក កំពុងតែ​រៀបចំ​សន្និបាត​ប្រចាំឆ្នាំ ដើម្បី​ពិភាក្សា​ទៅលើ​វិធានការ​ដើម្បី​ដោះស្រាយ​វិបត្តិ COVID-19 ដែល​កំពុង​ញាំញី​អា​មេ​រិច​ធ្ងន់ធ្ងរ​ជាងគេ​។​

​លោក និយាយថា ចិន​ផ្តល់​ទឹកប្រាក់​ប្រមាណ ៤០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ដល់​អង្គការ​សុខភាព​ពិភពលោក ហើយ​មានគំនិត​មួយ​សម្រាប់​ទីក្រុង​វ៉ាស៊ីនតោន​ដើម្បី​បន្ថយ​ទឹកប្រាក់ ៤៥០ លាន​ដុល្លារ​ឲ្យ​ធ្លា​ក់មក​ត្រឹម ៤០ លាន​ដុល្លារ ប៉ុន្តែ​នៅតែមាន​អ្នកខ្លះ​គិតថា វា​គឺ​ច្រើន​ខ្លាំងណាស់​។ លោក​ចង់​សំដៅថា អា​មេ​រិច​ចង់​បន្ថយ​ការ​ផ្តល់ជំនួយ​ពី ៤៥០​លាន​ដុល្លា​មក​ត្រឹម ៤០​លាន​ដុល្លារ​៕

អត្ថបទដែលជាប់ទាក់ទង