រថយន្តដឹកទឹកកកឡើងចំណោទ រអិលថយក្រោយបុកជញ្ជាំងក្រុមហ៊ុន
បុរសម្នាក់ភ័យព្រលឹងចុងសក់បើករថយន្តកូរ៉េពណ៍ខៀវពាក់ស្លាកលេខភ្នំពេញ២AF-៤០៧៥វាក់អឺរថយន្តបើកឆ្លងកាត់មុខរថយន្តជាន់ហ្វ្រាំងរថយន្តខ្លួនរអិលថយក្រោយបុកជញ្ជាំងក្រុមហ៊ុនសំណាងល្អមិនមានអ្នកណារងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ខាងលើហេតុការនេះកើតឡើង កាលវេលាម៉ោង៤និង០០នាទីរសៀលថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ ២០២០នៅចំណុចផ្លូវ៤៨០កែងផ្លូវ២៧១ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ។
បុរសអ្នកបើកបររថយន្តកូរ៉េបានអោយដឹងថាមុនកើតហេតុគាត់បើករថយន្តដឹកទឹកកកអោយម៉ូយលុះមកដល់ផ្លូវ៤៨០ក្នុងទិសដៅពីជើងមកតបូងឡើងមកលើផ្លូវ២៧១ស្រាប់តែមានរថយន្តនិងម៉ូតូបើកឆ្លងកាត់ពីមុខក៏វាក់អឺជាន់ហ្វ្រាំងរថយន្តរថយន្តរអិលថយក្រោយជ្រុលបុកជញ្ជាំងក្រុមហ៊ុនខូចខាតមួយផ្ទាំងហើយក៏បានទូរស័ព្ទហៅក្រុមហ៊ុនមកដោះស្រាយសងថ្លៃជួសជុល ។
នគរបាលប៉ុស្តិ៍បានបញ្ជាក់ថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនមានអ្នករបួសនោះទេគ្រាន់តែខូចខាតជញ្ជាំងដែកមួយផ្ទាំងដោយសារតែរថយន្តដឹកធ្ងន់ពេកពេលឡើងចំណោទវាក់អឺជាន់ហ្វ្រាំងមិនសុីរអិលថយក្រោយសំណាងណាស់មិនមានម៉ូតូឬរថយន្តកុំអីច្បាស់ជាខូចខាតធ្ងន់ធ្ងរឡានបង្កវាធំនិងដឹកធ្ងន់ផងក្រោយកើតហេតុភាគីខាងតំណាងក្រុមហ៊ុនបានមកឌ៊ធ្វើសម្របសម្រួលហៅជាងមកធ្វើអោយស្អាតឡើងវិញដោយបញ្ចប់រឿងនៅកន្លែងកើតហេតុ ។