ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅម៉ោង៣រសៀលនេះ បិទការិយាល័យបោះឆ្នោត ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨

80

ភ្នំពេញ៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ បានបិទជាស្ថាពរហើយ នៅម៉ោង៣៖០០នាទីរសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ បន្ទាប់ពីមានប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត យ៉ាងច្រើនកុះករ បានចូលរួមបំពេញកាតព្វកិច្ចរបស់ខ្លួន បោះឆ្នោតជ្រើសរើសតំណាងរបស់ពួកគេតាមបែបប្រជាធិបតេយ្យ។

ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ប្រព្រឹត្តទៅតែមួយថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃអាទិត្យនេះ ដោយចាប់ផ្តើមពីម៉ោង៧៖០០ព្រឹក។ ការ​បោះ​ឆ្នោតនេះ មាន​ការិយាល័យបោះឆ្នោតចំនួន ២២,៩៦៧កន្លែង នៅទូទាំងប្រទេស និងមានប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ៨,៣៨០,២១៧​នាក់។ ជាមួយគ្នានេះ អាសនៈនៅអាណត្តិនេះ មានចំនួនទៅដល់១២៥ ដែលកើនឡើងប្រមាណ ២អាសនៈថែមទៀត បើធៀបនឹងការបោះឆ្នោតនេះ កាលពីអាណត្តិទី៥ នាខែកក្កដា ឆ្នាំ២០១៣៕

 

 

 

          

អត្ថបទដែលជាប់ទាក់ទង