ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១០ លុបចោលជាស្ថាពរ

86


ភ្នំពេញ៖ទីបំផុតព្រឹត្តិការណ៍ប្រកួតកីឡាជនពិការសម្រាប់តំបន់អាស៊ីអាគ្នេយ៍លើកទី១០នៅប្រទេសហ្វីលីពីន ដែលគេហៅថាអាស៊ានប៉ារ៉ាហ្គេម (ASEAN Paragames) នោះត្រូវបានលុបចោលជាផ្លូវការហើយ។
ការលុបចោលព្រឹត្តិការណ៍ពហុកីឡាជនពិការប្រចាំតំបន់ដែលមានរៀងរាល់២ឆ្នាំម្ដងនេះដោយសារតែ មេរោគកូវីដ-១៩ នៅតែបន្តកើតមានជារៀងរាល់ថ្ងៃនៅជុំវិញពិភពលោក។
ព្រឹត្តិការណ៍នេះបានលើកពេល២ដងរួចមកហើយដោយដំបូងឡើយព្រឹត្តិការណ៍គឺគ្រោងធ្វើនៅ ១ខែក្រោយ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (SEA Games 2019) ប៉ុន្តែដោយសារបញ្ហាបច្ចេកទេស ក៏បានលើកទៅខែមីនា និងលើកសារជាថ្មីដោយសារ កូវីដ-១៩ រហូតដល់ខែតុលា រួចឈានទៅដល់លុបចោលនៅពេលនេះផ្ទាល់តែម្ដង។
គណៈកម្មាធិការរៀបចំការប្រកួតកីឡាជនពិការអាស៊ីអាគ្នេយ៍ នៃប្រទេសហ្វីលីពីន បានត្រៀមដាក់កីឡាចំនួន ២០ប្រភេទសម្រាប់ការប្រកួតលើកទី១០ នេះដោយឡែកកម្ពុជា បានប្រកាសដាក់កីឡាចំនួន ៩ប្រភេទសម្រាប់ការចូលរួមប្រកួតនេះដែរ។
នេះជាលើកទី២ហើយដែលប្រទេសហ្វីលីពីនទទួលរៀបចំធ្វើម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេម ដែលលើកដំបូងគឺឆ្នាំ២០០៥ ដែលកាលនោះប្រទេសនេះក៏ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ដូចគ្នា។ បាវចនាសម្រាប់អាស៊ានប៉ារ៉ាហ្គេម លើកទី១០ នេះដូចគ្នាទៅនឹងបាវចនារបស់ស៊ីហ្គេម លើកទី៣០ គឺយើងឈ្នះតែមួយ (WE WIN AS ONE) ។
លោកយី វាសនាអគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានបង្ហាញពី
ជំនឿចិត្តថា ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមដែលត្រូវបានពន្យារពេលគ្មានការកំណត់នេះ កម្ពុជាមានជំនឿចិត្តលើ ៤ប្រភេទកីឡាថានឹងប្រជែងបានមេដាយ៕

 

អត្ថបទដែលជាប់ទាក់ទង