ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមិទ្ធផលធំៗក្នុងគម្រោងផ្ដល់ជំនួយវិស័យកសិកម្ម ដល់កម្ពុជាក្នុងទឹកប្រាក់២៧៥,៨លានដុល្លាររបស់ធនា គារADBឆ្នាំ២០១៩-២០២០

115


ភ្នំពេញ៖ ជាមោទកភាពផងដែរសម្រាប់កម្ពុជាធនាគារ អភិវឌ្ឍន៏អាស៊ី ADBបានចេញរបាយការណ៍ពីលទ្ធផល វិស័យកសិកម្មសម្រាប់គម្រោងកម្ចីនិងជំនួយសម្រាប់ឆ្នាំ២០១៩ ដល់២០២០ ដែលមានទឹកប្រាក់ចំនួន ២៧៥,៨ លានដុល្លារអាម៉េរិក។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានក្នុងរបាយការណ៍ចេញផ្សាយប្រចាំឆ្នាំ២០១៩របស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។
ក្នុងរបាយការណ៍បានលើកឡើងថា ADB បានផ្ដល់ជំ នួយលើគម្រោង និងកម្មវិធី ធំៗ ដែលបានចាប់ផ្តើមអនុវត្តន៍ក្នុងឆ្នាំ២០១៩-២០២០ក្នុងទឹកប្រាក់ចំនួន២៧៥,៨ លានដុល្លារ អាម៉េរិក ហើយកំពុងបន្តរហូតដល់បច្ចុប្បន្ននេះ រួមមានគម្រោងឧទ្យានជាតិ,ថាមពលព្រះ អាទិត្យតម្លៃ៧,៦លាន ដុល្លារ ដើម្បីកាត់បន្ថយថ្លៃអគ្គិសនី តាមរយៈការវិនិយោគជាមួយ វិស័យឯកជនលើថាមពល ដែលអាចកកើតឡើងវិញនេះ។ ទន្ទឹមនេះ រោងចក្រថាមពលទាំងនេះ រំពឹងថា នឹងបញ្ចៀសការបញ្ចេញផ្សែងពុលកាបូន ឌីអុកស៊ីតយ៉ាងហោចណាស់១៤៨.៦៥០តោន ក្នុងមួយឆ្នាំ។ កម្មវិធីអភិវឌ្ឍន៍ផ្នែកហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន(កម្មវិធីរងទី២)តម្លៃ ៤០លានដុល្លារ ដើម្បីបង្កើនការទទួលបាន ហិរញ្ញវត្ថុ ព្រមទាំងផ្តល់នូវសេវាហិរញ្ញវត្ថុថ្មីដល់សហគមន៍ក្រីក្រ ដែលរួមមានទីជនបទ ផ្នែកកសិកម្ម និងធុរកិច្ចខ្នាតតូច និង មធ្យម។ កម្មវិធី នេះគាំទ្រការអនុម័តយុទ្ធសាស្រ្តបរិយាប័ន្នហិរញ្ញវត្ថុជាតិ ច្បាប់សំខាន់ៗ ដូចជាច្បាប់កសាងទំនុកចិត្ត ច្បាប់ការពារអតិថិ ជន ព្រមទាំងការបញ្ចូលចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងកម្មវិធីសិក្សា។ គម្រោងជំនាញសម្រាប់ពង្រឹងសមត្ថភាពប្រកួត ប្រជែង តម្លៃ៦០ លានដុល្លារ ដើម្បីអភិវឌ្ឍន៍ធនធាន មនុស្ស ទៅជាកម្លាំងពលកម្មដែលមានជំនាញ ក្នុង វិស័យអាទិភាពចំនួនបួន រួមមាន ផ្នែកក ផលិតកម្ម សំណង់ អគ្គិសនី និងអេឡិចត្រូនិក។
ជាមួយគ្នានេះ កម្មវិធីទីបីនៃអភិវឌ្ឍន៍ផ្នែកសេវាអនាម័យនិងផ្គត់ផ្គង់ទឹកស្អាតតាមទី ជនបទ តម្លៃ៤៩លានដុល្លារ  (ដែល៤,៤លានដុល្លារជាប្រាក់ជំនួយ)  ដើម្បីលើកកម្ពស់អនាម័យ និងការផ្គត់ផ្គង់ទឹកស្អាតថែមទៀតនៅតាមទីជនបទ។  កម្មវិធីនេះបន្ថែមចំនួនខេត្ត ពីប្រាំមួយ ទៅប្រាំបី  (រួមមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំង  កំពង់ធំ កំពង់ស្ពឺ កំពត ពោធិ៍សាត់ និងខេត្ដសៀមរាប) និងអនុវត្តន៍ក្នុងភូមិចំនួន ៦០០។ ក្នុងរបាយការណ៍ក៏ បានបន្ថែមថា គម្រោងកែលម្អកសិកម្មស្រោចស្រព តម្លៃ១១៩,២ លានដុល្លារ (ដែល ២,២ លានដុល្លារជាប្រាក់ជំនួយ)ដើម្បីពង្រឹងភាពធន់នឹងអាកាសធាតុនៃហេដ្ឋារចនាសម្ព័ន្ធ កសិកម្មសំខាន់ៗ ធ្វើជំនួញផលិតកម្មស្រូវ ពោត ដំឡូងមី និងស្វាយ ព្រមទាំងលើកកម្ពស់ ផលិតភាព  និងពិពិធកម្មកសិកម្ម៕ សំរិត

អត្ថបទដែលជាប់ទាក់ទង