ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បងប្អូនប្រជាពលរដ្ឋកម្ពុជា ទាំងអស់ត្រូវស្វែង យល់ពីប្រវត្ដ នៃការចងចាំ២០ឧសភា

73

 

ភ្នំពេញ៖ យេីងសូមរំលឹកប្រវត្តិថយក្រោយដោយសង្ខេបដូចខាងក្រោម ៖
នៅម៉ោងប្រមាណ ១១ ព្រឹកថ្ងៃទី ១៧ មេសា ឆ្នាំ ១៩៧៥ កងទ័ពខ្មែរក្រហម របស់ បុល ពត បានវាយលុកចូលកាន់កាប់ទីក្រុងភ្នំពេញ បញ្ចប់ របបលន់ ណុល ក្រោមការអបអរសាទ ពីសំណាក់ប្រជាជនដែលរស់នៅទីនោះ រួមទាំងទាហាន និងអ្នករាជការផង ។ ក៍ប៉ុន្តែ មិនយូរប៉ុន្មានផង ភាពអំណរសាទរនឹងក្តីសង្ឃឹមថា សង្រ្គាម ត្រូវបានបញ្ចប់នេះក៍បានរលាយបាត់បង់ទៅវិញភ្លាម។ ក្រោយពីទាហាន ប៉ុល ពត ចាប់ផ្តេីមបង្ខំឲ្យប្រជាជន ចាកចេញពីទីក្រុងភ្នំពេញ។ អ្នកដែលមិនព្រមធ្វេីតាមត្រូវ ពួកខ្មែរក្រហមបាញ់សម្លាប់ចោលឆៅៗ។ នៅពេលនេះ ហេីយដែលរបប សាធារណរដ្ឋ ខ្មែរត្រូវបានដួលរំលំជាស្ថារ ពរ ហេីយជំនួសមកវិញដោយរបបថ្មីមួយ ដឹកនាំដោយបក្សកុំម្មុយនិស្តកម្ពុជា ដែលមាន ប៉ុល ពត ជាលេខាបក្ស ។
តាមការសិក្សាស្រាវជ្រាវនៅចន្លោះថ្ងៃ២០ ដល់ថ្ងៃ២៥ ឧសភា ឆ្នាំ១៩៧៤ប៉ុល ពត និង នួន ជា បានប្រកាសឲ្យដឹងនូវគោល នយោ បាយសំខាន់ ៗ៨ចំណុចនៃរបបគ្រប់គ្រងថ្មីនេះ រួមមាន ៖១/-ជម្លៀសប្រជាជន ចេញ ពីទីក្រុង ហេីយបែងចែកជា ២ ប្រភេទ ៖ ប្រជាជន ដែលរស់នៅក្នុងតំបន់រំដោះមុនថ្ងៃ ១៧ មេសាគេឲ្យឈ្មោះថាជាប្រជាជនចាស់ “ ឯប្រជាជនដែលទេីបជម្លៀសចេញពីទីក្រុងក្រោយថ្ងៃ១៧ មេសា គេហៅថា “ប្រជាជន ថ្មី ឬ ពួក ១៧ មេសា ។២/-លុបបំបាត់ ចោលទាំងស្រុង នូវសេដ្ឋកិច្ចទីផ្សារ សេរី ៣/-លុបំបាត់ចោល រូបិយប័ណ្ណ និងការចាយលុយ
៤/-លុប បំបាត់ សាសនា ព្រះសង្ឃ ទាំងអស់ត្រូវចាប់ផ្សឹកហេីយ បញ្ជូនឲ្យទៅធ្វេីស្រែ ។
៥/-សម្លាប់ចោល ទាំងអស់រាល់ ទាហាន មន្រ្ដី ដែលធ្វេីការឲ្យរបប លន់ ណុល ។
៦/-បង្កេីត សហករណ៍សុីរួមធ្វើការរួម នៅទូទាំង ប្រទេស ៧/-បណ្តេញ ជនជាតិ វៀតណាម ឲ្យចេញ អស់ពីប្រទេសកម្ពុជា
៨/-ដាក់ពង្រាយកងទ័ពនៅតាមព្រំដែន ពិសេស ព្រំដែន វៀតណាម ។ចាប់ពីចូលបានកាន់អំណាចនៅៃថ្ងទី១៧ មេសា ១៩៧៥ ពួកខ្មែរក្រហមនៅែតបន្តហៅខួ្លនឯងថាជារាជរដា្ឋភិបាល រួបរួមជាតិកម្ពុជា” ដដែល។ក៏ប៉ុែន្តអំណាចពិតប្រាកដមិនមែនស្ថិតក្នុងដៃរដា្ឋ ភិបាលរួបរួមជាតិេនះេទគឺស្ថិតក្នុងដៃ ពួកខ្មែរក្រហម ប៉ុល ពត និងបក្ខពួកតែប៉ុណ្ណោះ ។
ពីពេលនោះមកប្រទេសកម្ពុជាត្រូវបានប្តូរឈ្មោះជាផ្លូវការមកជា“កម្ពុជា្របជាធិបេតយ្យ”វិញ។ គឺចា់ប់តាំងពីពេលនោះហេីយ ដែលប្រទេស និងប្រជាជនកម្ពុជា ធ្លាក់ចូលទៅក្នុងរបបប្រល័យពូជសាសន៍ ។ ពេញផ្ទៃប្រទេសពោរពេញទៅដោយ ឈាម និង ទឹកភ្នែក ព្រមទាំងសម្រែកឈឺចាប់រកអ្វីប្រៀបផ្ទឹមពុំបាន ហេីយប្រជាជនយេីងត្រូវស្លាប់អស់ជិត ៣ លាននាក់ ដោយសារ បង្អត់ អាហារ បង្ខំ ធ្វើ ការបាក់កម្លាំង និង យកទៅសម្លាប់ចោល ។ ប្រសិនបេីគ្មានថ្ងៃទី២ ធ្នូ និង ៧ មករា ១៩៧៩ ដែល សម្តេច ទាំង ៣ ដឹកនាំការតស៊ូរំដោះជាតិទេ នោះក៏គ្មានអ្វីៗ ដូចសព្វថ្ងៃនេះដែរ ។
ដោយសារហេតុផលនេះហេីយ ទេីបរាជរដ្ឋាភិបាលចេញអនុក្រឹតបង្កេីតទិវា នៃការចងចាំ២០ ឧសភា ក្នុងគោលបំណង ៖ ដើម្បីលើកតម្កើងការគោរពវិញ្ញាណក្ខន្ធ និងការ ធ្វើ បុណ្យឧទ្ទិសដល់ ជនរងគ្រោះ ដែល បាន ស្លាប់ ក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ លើក តម្កើងការរំឭក ដល់ជន រងគ្រោះការស្តារ កិត្តិយស និងសេចក្តី ថ្លៃថ្នូររបស់ជនរងគ្រោះ ប៉ះប៉ូវការឈឺចាប់ ផ្លូវចិត្ត និង ផ្នែក សង្គម ដល់ជនរងគ្រោះ និង ក្រុមគ្រួសារចូលរួមក្នុង ការ ផ្សះផ្សារជាតិ និងជំរុញ ឲ្យមានសុខដុមនីយកម្ម ក្នុង សង្គមកម្ពុជា និងលើកកម្ពស់ ការ ផ្សព្វផ្សាយនិងការយល់ដឹងអំពីឃោឃៅ ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យនោះ ដើម្បីកុំឲ្យវាកើតមានសារជាថ្មី ៕

អត្ថបទដែលជាប់ទាក់ទង