ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កោះហៅ បុគ្គលម្មនាក់ កសាកសួរករណីកាន់កាប់ដីព្រៃក្នុងតំបន់របៀងអភិរក្សជីវៈចម្រុះ

183

 

ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ មន្រ្តីរដ្ឋបាលការពារនិងអភិរក្សធម្មជាតិ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានកោះអញ្ជើញបុរសម្នាក់មកសាកសួរនៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ពាក់ព័ន្ធនឹងករណីកាន់កាប់ដីព្រៃនៅក្នុងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដើម្បីកំណត់អត្ថិភាព និងបទល្មើសធនធានធម្មជាតិ ដែលមានចែងក្នុងបញ្ញត្តិច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។

រូបវន្តបុគ្គលដែលកោះអញ្ជើញមកសាកសួរមានឈ្មោះ គ្រិះ ផន អាយុ៥០ឆ្នាំ មានទីលំនៅបច្ចុប្បន្នរស់នៅភូមិក្រង់តេះ ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

គួររម្លឹកជូនបន្ថែមថា ជននេះគឺជាមេខ្លោងដែលកៀរគរកម្លាំងពលកម្មឲ្យកើតមានការសង់រោង និងធ្វើសកម្មភាពអារច្រៀកឈើអនាធិបតេយ្យដោយខុសច្បាប់ និងសាងសង់រោងក្រោលគោក្នុងរូបភាពនៃការទន្រ្ទានកាន់កាប់ដីព្រៃរបស់រដ្ឋដោយខុសច្បាប់ និងធ្វើសកម្មភាពរារាំងមន្រ្តីរដ្ឋបាលការពារនិងអភិរក្សធម្មជាតិក្នុងការបំពេញភារកិច្ច។ បច្ចុប្បន្នជននេះត្រូវបានមន្រ្តីរដ្ឋបាលការពារនិងអភិរក្សធម្មជាតិនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី រៀបចំកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង