ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល អនុញ្ញាតឱ្យបើកដំណើរការសារមន្ទីរនានា ជូនភ្ញៀវជាតិ និងអន្តរជាតិ ចូលទស្សនាឡើងវិញ ក្រោយជំងឺកូវីដ១៩ ធូរស្រាល

68

ភ្នំពេញ ៖ខណៈស្ថានភាពជំងឺ Covid-19 នៅក្នុងប្រទេសកម្ពុជា មានស្ថានភាពធូរស្រាលស្ទើរតែទាំងស្រុងនោះ
និងព្យា​បាលអ្នកជំងឺ១២២នាក់ បានជាសះស្បើយ១០០ភាគរយ ក្រសួងសុខាភិបាល បានចេញប្រកាសអនុញ្ញាត
ឱ្យបើកដំណើរការនូវសារមន្ទីរនានាជូនភ្ញៀវជាតិ និងអន្តរជាតិ ចូលទស្សនាឡើងវិញ ដោយចាប់អនុវត្តពីខែមិថុនា ឆ្នាំ២០២០តទៅ។

យោងតាមលិខិតមួយច្បាប់របស់​ឯកឧត្តម ម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ផ្ញើជូនលោកជំទាវ ភឿង
សកុណារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២០នេះ ដោយបានបញ្ជាក់ថា
មុនពេលបើកដំណើរការនូវសារមន្ទីរឡើងវិញនេះ ត្រូវរៀបចំវិធានការការពារនានាឱ្យរួចជាមុន។

ដើម្បីជៀសវាងនូវហានិភ័យ នៃការចម្លងវីរុស Covid-19 ដូចជា ការស្កេនកម្ដៅភ្ញៀវ មុនអនុញ្ញាតឱ្យចូលទស្សនា
មានប្រើប្រាស់អាល់កុល ឬជែលលាងដៃ និងត្រូវរៀបចំឱ្យមានគម្លាតសុវត្ថិភាពបុគ្គល ព្រមទាំងត្រូវពាក់ម៉ាស
ហើយត្រូវអនុវត្តឱ្យបានគ្រប់បុគ្គល (ទាំងភ្ញៀវ អ្នកនាំភ្ញៀវ និងអ្នកបម្រើការនៅទីនោះ) និងមិនត្រូវអនុញ្ញាតឱ្យបុគ្គលណាម្នាក់
ដែលមានបញ្ហាសុខភាព ឬសង្ស័យ ចូលទស្សនាសារមន្ទីរឡើយ។

ថ្វីត្បិតតែស្ថានភាព COVID-19 នៅក្នុងប្រទេសកម្ពុជានេះ មិនមានរកឃើញករណីឆ្លងថ្មីជាងមួយខែ
អ្នកឈឺបានព្យាបាលជាសះស្បើយ១០០ភាគរយ និងមិនមានករណីស្លាប់ក៏ពិតមែន
ហើយភាគច្រើនលើសលុបសុទ្ធសឹងតែជាករណីនាំចូលពីក្រៅប្រទេស ក៏ប៉ុន្តែកម្ពុជា ត្រូវតែប្រកាន់យកការប្រុងប្រយ័ត្នជាប់ជានិច្ច។
ចំពោះការប្រឈមទៅនឹងការកើតឡើងនូវរលកទី២ នៃការចម្លងវីរុស COVID-19 ជាពិសេសការចម្លងនៅក្នុងសហគមន៍
ដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់នយោ​បាយ សុខភាពសាធារណៈ សេដ្ឋកិច្ច សង្គម និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនទូទៅ
ដែលពិបាកធ្វើការប៉ាន់ស្មាន៕ដោយ៖បញ្ញាស័ក្តិ

អត្ថបទដែលជាប់ទាក់ទង