ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច​ក្រឡាហោម បញ្ចប់​មុខតំណែង លោក រុំ សុវិជ្ជា ពី​នាយការិយាល័យ​នគរបាល​ខេត្តកំពង់ធំ ក្រោយ​បង្ក​គ្រោះថ្នាក់ និង​ជេរប្រមាថ​ចៅហ្វាយខេត្ត​កំពង់ធំ​

94

 

​ភ្នំពេញ​៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បានបញ្ចប់​មុខតំណែង លោក​វរសេនីយ៍ឯក រុំ សុវិជ្ជា អត្តលេខ​០៣៨៧៤ នាយការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​។
​យោងតាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ ស្តីពី​ការអនុវត្ត​វិន័យ​មន្ត្រី​នគរបាលជាតិ សម្តេច​ក្រឡាហោម បានសម្រេច​ឲ្យ​វរសេនីយ៍ឯក រុំ សុវិជ្ជា ត្រូវ​មក​បង្ហាញមុខ​នៅ​នាយកដ្ឋាន​បុគ្គលិក រៀងរាល់​ម៉ោង​ធ្វើការ រហូត​មានការ​សម្រេច​ជាថ្មី​។​

​សូមបញ្ជាក់ថា លោក រុំ សុវិជ្ជា បាន​ផឹកស្រា​ស្រ​រឹង​ជោកជាំ​រួច​បើករថយន្ត​ទៅបុក​រនាំង​បរិវេណ​រូបសំណាក លោកតា​អាចារ្យ​លាក់ បណ្តាល​ឲ្យ​ខូចខាត ហើយ​អ្វីដែល​ធ្វើ​ឲ្យ​កាន់តែ​ភ្ញាក់ផ្អើល​ទៀត​នោះ គឺ​មន្ត្រី​នគ​បាល​ចរាចរណ៍​ជាន់ខ្ពស់​រូបនេះ បាន​ស្រែកជេរ និង​ប្រមាថ​យ៉ាង​ធ្ងន់ៗ ទៅ​អភិបាល​ខេត្តកំពង់ធំ​លោក សុខ លូ ថា នៅ​ទី​តាំ​កើតហេតុ​មិនមាន​ដាក់​ភ្លើង​បំភ្លឺ និង​ដាក់​ចំណាំងផ្លាត ទើប​ឲ្យ​គាត់​ជួប​គ្រោះថ្នាក់​បែបនេះ ប៉ុន្តែ​តាម​ការពិត​នៅ​ទីតាំង​កើតហេតុ មាន​ភ្លើង​បំភ្លឺ​គ្រប់គ្រាន់ និង​មាន​ចំណាំងផ្លាត​យ៉ាងពិត​ប្រាកដ​។​

​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៩​និង​១២​នាទី​យប់ ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២០​ម្សិលមិញ ស្រប​ពេលដែល​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាននិងកំពុង​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំងប្រទេស​តាំងពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០ និង​ខ្លួនឯង​ទៀតសោត​ក៏មាន​តួ​ទា​ទី​ជា​នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក ខេត្តកំពង់ធំ​ទៀតផង​។​

​លោក រុំ សុវិជ្ជា កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០ ក៏ត្រូវ​បាន​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានចេញ​លិខិត​ព្រមាន​លើក​ទី​១ ដោយសារតែ​ធ្វេស ប្រហែស​ក្នុងការ​អនុវត្ត​ភារកិច្ច​របស់ខ្លួន ហើយ​សម្តេច​ក្រឡាហោម បានបញ្ជាក់​ទៀតថា បើ​នៅតែ​ប្រព្រឹត្ត​ផ្ទុយ​ពី​ការណែនាំ​នេះ នឹង​ចាត់​វិធានការណ៍​តាម​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ ជាក់​ជាពុំខាន​៕​

អត្ថបទដែលជាប់ទាក់ទង