ករណីចោរលួចឡាន៖ លោកអធិការប៉ូលិស កៀនស្វាយថាគ្មានពន្លឺទេ,បន្តស្រាវជ្រាវ
កណ្ដាល ៖ លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបានប្រាប់អោយដឹងនៅរសៀលថ្ងៃទី២២ខែឧសភាឆ្នាំ២០២០នេះថាចំពោះករណីក្រុមចោរលួចឡានព្រូសពណ៌សមួយគ្រឿងនៅផ្លូវជាតិលេខ១ក្នុងមូលដ្ឋានឃុំសំរោងធំស្រុកកៀនស្វាយកាលពីថ្ងៃទី១៧ខែឧសភាឆ្នាំ២០២០នាពេលកន្លងមកនោះដោយគិតមកដល់ថ្ងៃនេះគឺថ្ងៃទី២២ខែឧសភាគឺចុះស្រាវជ្រាវរកមិនឃើញដោយគ្មានពន្លឺនោះទេគឺងងិតឈឹងដូចយប់តែម្ដងហើយកាលពីថ្ងៃម្សិលមិញទី២១ខែឧសភាបានចុះទៅជួបម្ចាស់ឡានដល់ផ្ទះគាត់ម្ដងទៀតគឺនៅតែគ្មានពន្លឺដដែល។ដូចនេះករណីចោរលួចឡាននៅកៀនស្វាយនាសព្វថ្ងៃនេះដូចលួចមាន់យកទៅដុតសុីអុីចឹង។ដូចនេះគួរពង្រឹងការងារសន្តិសុខក្នុងមូលដ្ឋានឡើងវិញអោយស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពដែលគ្មាន៩យ៉ាង។
គួរំលឹកផងដែរនារីម្នាក់គាត់បានប្ដឹងមកសមត្ថកិច្ចប៉ូលិ ក្រោយខ្លួនបាត់រថយន្តព្រូសពណ៌សមួយគ្រឿង កាលពីវេលា ម៉ោង៨និង១៥នាទីយប់ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ នេះនៅចំណុចមុខផ្ទះ បណ្ដោយផ្លូវជាតិលេខ១ ភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះម្ចាស់រថយន្តឈ្មោះ ដាង សុវណ្ណារី ភេទស្រី អាយុ៣៤ឆ្នាំ មានទីលំនៅចំណុចកើតហេតុ ខាងលើបានបាត់រថយន្ត ០១គ្រឿងម៉ាក តូយ៉ូតាព្រូស ពណ៌សកាំម៉ៃ ពាក់ស្លាកលេខ ភ្នំពេញ BG-8423និងបាត់សម្ភារៈមួយចំនួន នៅក្នុងរថយន្ត រួមមាន លុយប្រាំលានរៀល , អត្តសញ្ញាណបណ្ណ , សៀវភៅធនាគារចំនួន០២ក្បាល , ទូរស័ព្ទដៃ០១គ្រឿង និង កាតគ្រីឡានព្រូស ចំនួន០១សន្លឹក ។
នារីរងគ្រោះបាននិយាយរៀបរាប់ ប្រាប់សមត្ថកិច្ចប៉ូលិសថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះឡានខាងលើ មកពីធ្វើមុខ ធ្វើសក់ ក្នុងគោលបំណងទៅសុីការគេ នៅក្នុងភូមិកើតហេតុ ។ពេលផាត់មុខរួច បានជិះរថយន្តមកផ្ទះវិញ រួចចតរថយន្ត ទុកនៅខាងមុខផ្ទះរបស់ខ្លួន ដើម្បីចូលផ្ទះ ប្តូរខោអាវ ពេលចូលក្នុងផ្ទះ បានប្រហែលមួយសន្ទុះធំហើយជនរងគ្រោះ ចេញមកវិញស្រាប់តែ បាត់រថយន្ត ពីមុខផ្ទះបាត់តែម្តង។រួចបានទូរសព្ទ័ ទៅប្តឹងសមត្ថកិច្ចប៉ូលិស ប៉ុស្តិ៍សំរោងធំ ។
ក្រោយពីបានទទួល បានបណ្តឹងភ្លាម កម្លាំងប៉ូលិសប៉ុស្តិ៍បានសហការណ៍ ជាមួយកម្លាំងជំនាញស្រុក កៀនស្វាយចេញតាមស្វែងរកជនសង្ស័យ និងវត្ថុតាង តែជនសង្យយ័បា នបើកគេចបាត់ ។ កំលាំងជំនាញ បន្តស្វែងរកមុខសញ្ញា ជនសង្ស័យនឹងវត្ថុតាងផងដែរ៕