សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ត្រៀមបញ្ជូនអត្តពលិក ទៅហ្វឹកហាត់នៅប្រទេសចិន និង កូរេខាងត្បូង
ភ្នំពេញ៖សហព័ន្ធកីឡាលើកទម្ងន់កម្ពុជាត្រៀមបញ្ជូនកីឡាករ-កីឡាការិនីរបស់ខ្លួនទៅធ្វើការហ្វឹកហាត់នៅប្រទេសចំនួន២គឺនៅ ប្រទេសចិន និងប្រទេសកូរ៉េខាងត្បូងដើម្បីត្រៀមលក្ខណៈសម្បត្តិចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាមឆ្នាំ២០២១ និងលើកទី៣២ ឆ្នាំ២០២៣ដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។
លោកសំសុ ខយីអគ្គលេខាធិការនៃសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានមានប្រសាសន៍ថាសហព័ន្ធត្រៀមលក្ខណៈបញ្ជូនអត្ត
ពលិកទៅហ្វឹកហាត់ប្រទេសកូរ៉េចាប់ពីខែវិច្ឆិកាឆ្នាំ២០២០ក្រុមត្រៀមបញ្ជូនចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងារ២០២២ នៅទីក្រុងប៉េកាំង ប្រទេសចិន និងបញ្ជូនទៅហ្វឹកហា ត់រយៈពេលវែងនៅប្រទេសចិន ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២៣ ព្រមទំាងចូលរួមប្រកួតកីឡាSEA GAMES លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោកបានបន្តថាសម្រាប់កម្មវិធីហ្វឹកហាត់ប្រចាំថ្ងៃពីគ្រូបង្វឹកត្រូវបន្តការហ្វឹកហាត់ខ្លួនឯងដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះ
ថ្នាក់ដឹកនាំសហព័ន្ធ។ ដោយត្រៀមពិនិត្យរកកីឡាករ-កីឡាការិនីប្រភេទទម្ងន់ធ្ងន់ និងទាក់ទងសហព័ន្ធលើកទម្ងន់វៀតណាម ក្នុងការត្រៀមខ្លួនជាស្រេច និងចំគោលដៅការប្រកួតកីឡាSEA GAMES លើកទី៣១ នៅប្រទេសវៀតណាម ឆ្នាំ២០២១ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។
លោកអគ្គលេខាធិការបានបន្ថែមថា ត្រូវពិនិត្យក្នុងការជ្រើសរើសកីឡាករ-កីឡាការិនី ត្រៀមបញ្ជូនហ្វឹកហាត់នៅប្រទេសកូរ៉េ និងត្រៀម តេស្តឈុតធំត្រូវទៅហ្វឹកហាត់នៅចិន ដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេចដូចតទៅ។ការបញ្ជូនទៅហ្វឹកហាត់ប្រទេសកូរ៉េ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ សម្រាប់បញ្ជូនចូលរួមការប្រកួតកីឡារដូវរងារនៅប្រទេសចិន ឆ្នាំ២០២២ ចំនួន៥នាក់រួមមាន កីឡាការិនី សេង ប៉ូរិន ប្រធានក្រុម ក្នុងប្រភេទទម្ងន់ក្រោម៤៩គីឡូក្រាម កីឡាការិនី ស៊ឺន លីណា ក្នុងប្រភេទទម្ងន់ក្រោម៥៩គីឡូក្រាម កីឡាករ ទឺ ម៉ាចក្នុងប្រភេទទម្ងន់ក្រោម៥៥គីឡូក្រាម កីឡាករ យិន សុវណ្ណក្នុងប្រភេទទម្ងន់ក្រោម៤៨គីឡូក្រាម និងកីឡាករ ឈាង ដេវិត ក្នុងប្រភេទទម្ងន់ក្រោម៦១គីឡូក្រាម។
ចំណែកក្រុមត្រៀមបញ្ជូនទៅហ្វឹកហាត់ប្រទេសចិន ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ សម្រាប់បញ្ជូនចូលរួមការប្រកួតកីឡាSEA GAMES លើកទី៣១ នៅប្រទេសវៀតណាម ឆ្នាំ២០២១ចំនួន៨នាក់ដូចជា កីឡារ ឆាំ ពិសិន ក្នុងប្រភេទទម្ងន់ក្រោម៧៣គីឡូក្រាម កីឡាករ ហេង វុទ្ធី ក្នុងប្រភេទទម្ងន់ក្រោម៨៩គីឡូក្រាម កីឡាករ ជឿម ពិសិដ្ឋក្នុងប្រភេទទម្ងន់ក្រោម៨១គីឡូក្រាម កីឡាការិនី រើន ស្រីនិតក្នុងប្រភេទទម្ងន់ក្រោម៦៤គីឡូក្រាម កីឡាការិនី ឆេង សំនាង នៅអាមេរិកក្នុងប្រភេទទម្ងន់ក្រោម៥៥គីឡូក្រាម។
កីឡាការិនី តាន់ ប៉ុចក្នុងប្រភេទទម្ងន់ក្រោម៤៩គីឡូក្រាម កីឡាករ ឌុច ប៊ុនរ័ត្នក្នុងប្រភេទទម្ងន់ក្រោម៧គីឡូក្រាម កីឡាករ សៀង សម្បត្តិក្នុងប្រភេទទម្ងន់ក្រោម៦១គីឡូក្រាម និងគ្រូបង្វឹក២នាក់៕