ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​រកឃើញ អ្នក​ផ្ទុក​កូ​វីដ​១៩​ម្នាក់ទៀត នៅ​ភ្នំពេញ

103

 

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល ប្រកាសថា រហូតដល់​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២០ យើង​រកឃើញ​ករណី​កូ​វីដ​-១៩ ចំនួន​១​នាក់​ថ្មី​ទៀត ។ គាត់​ជា​ស្ត្រី ជនជាតិខ្មែរ ធ្វើដំណើរ​ពី​សហរដ្ឋអាមេរិក ឆ្លងកាត់​កូរ៉េខាងត្បូង វិល​ត្រឡប់មក​មាតុប្រទេស​វិញ ធ្វើ​ឲ្យ​ចំនួន​កូ​វីដ​១៩​កើន​ដល់ ១២៤​នាក់ ។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២៣​ខែឧសភា​នេះ បញ្ជាក់ថា អ្នក​ដែល​ទើប​រកឃើញ​មាន​ផ្ទុកមេរោគ​កូ​វីដ​១៩​នេះ ជា​ស្ត្រីជន​ជាតិខ្មែរ​អាយុ​៣៩​ឆ្នាំ រស់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ក្រសួង​បញ្ជាក់ថា ស្ត្រី​វ័យ​៣៩​ឆ្នាំ​រូបនេះ ត្រឡប់​មកពី​សហរដ្ឋ​អាមេរិក ឆ្លងកាត់​កូរ៉េខាងត្បូង ហើយ​មកដល់​កម្ពុជា កាលពី​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២០​។​

​អ្នកមាន​កូ​វីដ​១៩ គិត​មក​ត្រឹម​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២០​នេះ មាន​ចំនួន​១២៤​នាក់​ក្នុងនោះ ស្ត្រី​៣៨​នាក់​។ ក្នុងចំណោម​អ្នក​ដែលមាន​កូ​វីដ​១៩​ទាំងនេះ ក្រសួងសុខាភិបាល ព្យាបាល​ជា​ចំនួន​១២២​នាក់ និង​នៅសល់​២​នាក់ (​ស្ត្រី​ម្នាក់​) កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​៕​

អត្ថបទដែលជាប់ទាក់ទង