លទ្ធផលបឋម ប្រជាពលរដ្ឋបានទៅបោះឆ្នោត ៧៥,០៤ភាគរយ
ភ្នំពេញ៖ តួលេខបឋម របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទាំងមិនទាន់រាប់សន្លឹកឆ្នោត ក្រោយបិទបញ្ចប់ការបោះឆ្នោតបានឲ្យដឹងថា ចំនួនប្រជាពលរដ្ឋបានបោះឆ្នោត មានចំនួន ៧៥,០៤ភាគរយនៃប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៨.៣៨០.២១៧នាក់។
ការបិទបញ្ចប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅវេលាម៉ោង៣៖០០រសៀល នាថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ អត្រាភាគរយនៃប្រជាពលរដ្ឋ ដែលបានទៅចូលរួមបោះឆ្នោត មានចំនួនកើនឡើងខ្ពស់ជាងការបោះឆ្នោត កាលពីឆ្នាំ២០១៣ ដែលមានពលរដ្ឋដែលទៅចូលរួមបោះឆ្នោតមានចំនួនត្រឹមតែ ៦៩,៦១ភាគរយ ៕