ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទីផ្សារ​ន​ត្រី​ឆ្ពង់ ក្នុងស្ថានភាព​ឥឡូវនេះ បាន​ធ្លាក់ចុះ​បន្តិច 

196

 

​កោះកុង​៖ ម្ចាស់​បែ​ចិញ្ចឹម​ត្រី​ឆ្ពង់​បាន​អះអាងថា ទីផ្សារ​បច្ចុប្បន្ន​ត្រី​ឆ្ពង់ ក្នុងស្ថានភាព​ឥឡូវនេះ បាន​ធ្លាក់ចុះ​បន្តិច ដោយ​មូលហេតុ​គ្មាន​ការបញ្ជាទិញ​ការរៀបចំ​ពី​ធី​បុណ្យ ការរៀបចំ​អាពាហ៍ពិពាហ៍ និង​ភោជនីយដ្ឋាន បន្ទាប់ពី​មាន​វិបត្តិ​នៃ​ការ​រី​រាលដាល​ជំងឺឆ្លង​សកល​កូ​វីដ​-១៩ ដែលជា​ហេតុ​មាន​សល់​ត្រី​ក្នុង​បែ និង​លើស​ទម្ងន់ ប៉ុន្តែ​ទោះយ៉ាងណា ឯកឧត្ដម​រដ្ឋមន្ត្រី និង​លោកជំទាវ​អភិបាលខេត្ត បាន​ថ្លែង​លើកទឹកចិត្ត​ឱ្យ​ពួកគាត់​បន្ត​រក្សា​មុខរបរ​នេះ រង់ចាំ​ស្ថានភាព​ល្អប្រសើរ​ឡើងវិញ ពីព្រោះ​នេះ​គឺជា​អាជីព​យ៉ាងរឹងមាំ និង​ជា​ប្រភព​ចំណូល​ក្នុង​គ្រួសារ ដូច្នេះ​ត្រូវ​អត់ធ្មត់ តស៊ូ​រង់ចាំ​ឱកាសល្អ​វិញ​។​

​នៅ​រសៀល​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២០ ឯកឧត្តម​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ និង​លោកជំទាវ មិថុនា ភូ​ថង អភិបាល នៃ​គណៈ​អភិបាលខេត្ត​កោះកុង អមដំណើរ​ដោយ​ឯកឧត្តម អេង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល​បាន​អញ្ជើញ ចុះមក​ពិនិត្យ​សកម្មភាព​ចិញ្ចឹម​ត្រី​ឆ្ពង់ ក្នុង​បែ​របស់លោក សេង ចន្ថា នៅ​ភូមិ​៣ ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា​។

​លោក​សេង ចន្ថា កំពុង​ចិញ្ចឹម​ត្រី​ឆ្ពង់​ក្នុង​បែ​ចំនួន ១៨ ដាក់​កូន​ត្រី ៦00-៧00​ក្បាល​ក្នុង​មួយ​បែ​។ ទីផ្សារ​បច្ចុប្បន្ន​ត្រី​ឆ្ពង់​មានតម្លៃ​១៥ 000​រៀល​ក្នុង​មួយ​គីឡូក្រាម តម្លៃ​នេះ​ធ្លាក់ចុះ​បន្តិច ដោយ​មូលហេតុ​គ្មាន​ការបញ្ជាទិញ​ការរៀបចំ​ពី​ធី​បុណ្យ ការរៀបចំ​អាពាហ៍ពិពាហ៍ និង​ភោជនីយដ្ឋាន បន្ទាប់ពី​មាន​វិបត្តិ​នៃ​ការ​រី​រាលដាល​ជំងឺឆ្លង​សកល​កូ​វីដ​-១៩ ដែលជា​ហេតុ​មាន​សល់​ត្រី​ក្នុង​បែ និង​លើស​ទម្ងន់​។​

​ពិនិត្យឃើញ​ទិដ្ឋភាព និង​សកម្មភាព​ចិញ្ចឹម​ត្រី​ក្នុង​បែ​រួចមក ឯកឧត្ដម​រដ្ឋមន្ត្រី និង​លោកជំទាវ​អភិបាលខេត្ត បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង ប្រកាន់យក​របរ​ចិញ្ចឹម​ត្រី​ឆ្ពង់ ដើម្បី​ចូលរួមចំណែក​បំពេញ​សេចក្តីត្រូវការ​ទីផ្សារ​ក្នុង​ខេត្ត រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​មួយចំនួន​។ បើទោះជា​តម្រូវការ​ទីផ្សារ និង​តម្លៃ​មានការ​ធ្លាក់ចុះ​បន្តិច​ក្តី ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ឱ្យ​ពួកគាត់​បន្ត​រក្សា​មុខរបរ​នេះ រង់ចាំ​ស្ថានភាព​ល្អប្រសើរ​ឡើងវិញ ពីព្រោះ​នេះ​គឺជា​អាជីព​យ៉ាងរឹងមាំ និង​ជា​ប្រភព​ចំណូល​ក្នុង​គ្រួសារ យើង​មានបទពិសោធន៍ និង​ចុះ​ទុនវិនិយោគ​ជាច្រើន ដូច្នេះ​ត្រូវ​អត់ធ្មត់ តស៊ូ​រង់ចាំ​ឱកាសល្អ​វិញ​។ ឆ្លៀត​យក​ឱកាស​នេះ លោក​បាន​ណែ​នាំឱ្យ​រដ្ឋបាល​ជលផល និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត ជួយ​ទំនាក់ទំនង​រក​ឈ្មួញ​នៅ​ទីក្រុង​ភ្នំពេញ និង​ទីផ្សារ​ក្រៅពី​ខេត្ត​ព្រះសីហនុ ដើម្បី​ជួយ​រំដោះ​ផល​ត្រី​ដែលមាន​ក្នុង​ស្តុក​។ នៅក្នុង​ស្ថានភាព​ល្អប្រសើ​រ​គួរ​ជួយ​រៀបចំ​ផែនការ​ផលិតកម្ម និង​អនុវត្ត​បច្ចេកទេស​បាន​ត្រឹមត្រូវ​ដើម្បី​ធានា​និរន្តរភាព​នៃ​ការផ្គត់ផ្គង់​។​

​សូម​ជម្រាបជូន​ថា តាម​របាយការណ៍​រប​ស់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកោះកុង បានឱ្យដឹងថា នៅ​ទូទាំង​ខេត្ត​ការចិញ្ចឹម​ត្រី​ក្នុង​បែ​បាន​ចំនួន ១៦០​បែ អាច​ប្រមូល​ផល​បាន ៦៥​តោន ការចិញ្ចឹម​ត្រី​ទឹកប្រៃ​ក្នុង​ស្រះ​មាន ៥​ស្រះ អាច​ប្រមូល​ផល​បាន ២៥​តោន ការចិញ្ចឹម​គ្រែង​ឈាម​លើ​ផ្ទៃដី ៥២៤​ហិកតា ប្រមូល​ផល​បាន ១៤.០០០​តោន ការចិញ្ចឹម​គ្រំចំពុះទា​លើ​ផ្ទៃដី ៨​ហិកតា ប្រមូល​ផល​បាន ៣៥០​តោន សរុប​បរិមាណ​ផល​ត្រី​ទឹកប្រៃ គ្រែង គ្រំ ចំនួន ១៤.៤៥០ តោន​ក្នុង​១​ឆ្នាំ​៕​

អត្ថបទដែលជាប់ទាក់ទង