ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ នៅរាជធានីភ្នំពេញបានបិទបញ្ចប់ជាស្ថាពរហើយ ជាមួយប្រជាពលរដ្ឋទៅបោះឆ្នោតជាង៨៦ម៉ឺននាក់ ស្មើនឹងជាង៧៥ភាគរយ

104

 

ភ្នំពេញ៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ នៅរាជធានីភ្នំពេញបានបិទបញ្ចប់ជាស្ថាពរហើយ ក្រោយពីប្រជាពលរដ្ឋ បានទៅចូលរួមបោះឆ្នោត ជាង៧៥ភាគរយ។

  មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងនៅរសៀលថ្ងៃទី២៩ កក្កដា នេះថា សម្រាប់នៅ

រាជធានីភ្នំពេញ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ឆ្នាំ២០១៨ បានបិទបញ្ចប់ហើយ គិតត្រឹមម៉ោង ១៥និង០០នាទីនេះ ។ 

  មន្ត្រីដដែលមានបញ្ជាក់ថា នៅរាជធានីភ្នំពេញ

ចំនួនអ្នកចុះឈ្មោះបោះឆ្នោត មានចំនួន៨៦៦៣៤៧នាក់ ។ អ្នកមិនបានទៅបោះឆ្នោតមានចំនួន២១២២៨៣នាក់ និងអ្នកបានទៅបោះឆ្នោតចំនួន ៦៥៤០៦៤ នាក់ ស្មើនឹង៧៥,៤៩៧ភាគរយ។

   ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ប្រព្រឹត្តទៅតែមួយថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃអាទិត្យនេះ ដោយចាប់ផ្តើមពីម៉ោង៧និង០០ព្រឹក៕

 

អត្ថបទដែលជាប់ទាក់ទង