តំបន់ទេសចរណ៍ធម្មជាតិ ដែលលាក់ខ្លួនយូឆ្នាំហើយដែលកនរសួងទេសចរណ៏ទើបរកឃើញនៅ ព្រៃភ្នំខ្នងផ្សារ នៅស្រុកឱរ៉ាល់ កំពង់ស្ពឺ
ភ្នំពេញ៖ ដើម្បីចូលរួមលើកកម្ពស់ដល់សោភ័ណភាព និងបរិស្ថានដល់ភ្ញៀវទេសចរជាតិ អន្ដរជាតិឱ្យ មក លេងកម្សាន្ដឱ្យបានកាន់តែច្រើនថែមទៀត ក្រសួងទេសចរណ៏ បានបង្ហាញ តំបន់ទេសចរណ៍ធម្មជាតិក្នុងស្រុកឪរ៉ាល់ ខេត្ដកំពង់ស្ពឺ មួយកន្លែងដែលមាន ឈ្មោះថាខ្នងផ្សារ គឺជាតំបន់ ព្រៃភ្នំដ៏ធំមួយដែលស្ថិតនៅក្នុងភូមិតាំងបំពង តំបន់រលាក់កង់ជើង ឃុំតា សាល ហើយជាទីតាំងប្រសព្វ មុំបីដែលផ្សា ភ្ជាប់ខេត្តចំនួនបីគឺ កោះកុង កំពុងស្ពឺ និងខេត្ដពោធិ៍សាត់។ ខ្នងផ្សារ ជាតំបន់មួយដែលសម្បូរទៅ ព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗវាល ស្រល់ដ៏ស្រស់ស្អាតនិងសម្បូរ ទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ។ នេះបើ យោងតាមក្រសួងទេសចរណ៍ ចេញផ្សាយថ្ងៃ ម្សិលមិញ ខែឧសភា ឆ្នាំ២០២០ ។
នៅពេលព្រឹកព្រលឹមយើងគួរធ្វើដំណើរទៅកាន់ ពយខ្នងផ្សា ដើម្បីទស្សនាភាពស្រស់ ស្អាតនៃរស្មីព្រះអាទិត្យរះ អមដោយអាកាសធាតុត្រជាក់ និងពពកហោះ និងពេលល្ងាច យើងអាចទស្សនាថ្ងៃលិចពីលើខ្នងភ្នំផងដែរ។ ការធ្វើដំណើរទៅកាន់ភូមិ សហគមន៍ខ្នងផ្សារដើម្បីធ្វើដំណើរទៅកាន់ទីនោះ គឺយើងត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៤ ទៅកាន់ទីរួមខេត្ត កំពង់ស្ពឺ ក្រោយឆ្លងស្ពានខេត្តកំពង់ស្ពឺប្រមាណជាង១គីឡូម៉ែត្រ យើងបត់តាមស្តុបតេលា(ច្បារមន) ទៅស្តាំ ប្រមាណ១គីឡូម៉ែត្រ យើងនឹងឃើញផ្លូវបត់ឆ្វេងដែលមានស្លាកសញ្ញា ប្រាប់ផ្លូវទៅឱរ៉ាល់។ បន្ទាប់ពីបត់ចូលតាមច្រកឱរ៉ាល់(ផ្លូវ៤៤) ប្រហែល ៥០គីឡូម៉ែត្រ យើង នឹងដល់រង្វង់មូលឱរ៉ាល់ រួចយើងបន្តដំណើរទៅមុខ តាមផ្លូវលំប្រមាណ ៣៥គីឡូ ដោយ ជិះកាត់តេទឹកពុះ យើងនឹងទៅដល់ភូមិរលាក់កងជើង ដែលជាភូមិនៃភ្នំខ្នងផ្សា ។
ការធ្វើដំណើរទៅកាន់កំពូលភ្នំខ្នងផ្សារ ដើម្បីឡើងខ្នងផ្សា គឺត្រូវឱ្យយើងចូលទៅទី ស្នាក់ការបរិស្ថាន ដែលនៅក្នុងភូមិដើម្បីស្រង់ឈ្មោះអ្នកឡើងភ្នំ និងងាយស្រួលក្នុងការគ្រប់ គ្រង ហើយតម្រូវឱ្យមន្ត្រីបរិស្ថានទៅជាមួយដើម្បីមើលការខុសត្រូវ និងការពារផងដែរ ។ ជាមួយគ្នានេះ ចំពោះអ្នកភូមិសហគមន៍សម្រាប់ការនាំផ្លូវ ហើយពួកគាត់ក៏បានជួយស្ពាយ ឥវ៉ាន់ និងដាំស្លឱ្យយើងញាំផងដែរ។ ការធ្វើដំណើរពីភូមិទៅដល់ជើងភ្នំ យើងអាចជិះគោយន្ត សហគមន៍ ដែលចំណាយពេលប្រហែល២ម៉ោង។ បន្ទាប់មកត្រូវដើរដោយថ្មើរជើងឡើងភ្នំ តាមផ្លូវមិនពិបាកណាស់ ណាទេ មានដីរាប និងទួល សម្រាប់អ្នកដើរលឿនល្មម និងមិនសូវឈប់សម្រាកអាចំណា យពេលប្រមាណ ៤-៥ម៉ោង ឬលើសពីនេះទើបទៅដល់កំពូលភ្នំ។ សម្រាប់ភ្ញៀវទេសចរដែលចង់ទៅកម្សាន្ដនៅទីនោះគួរដាក់ ទឹកសម្រាប់ញាំយ៉ាង តិច ម្នាក់១-២ដបធំ សម្រាប់ញាំតាមផ្លូវពេលធ្វើដំណើរ យើងអាចច្រកទឹកសម្រាប់ ញាំតាមផ្លូវបាន តែគួរ មាន ប្រដាប់ចំរោះទឹក ឬដាំទឹកតាមផ្លូវ។ សម្រាប់ការសម្រាកនៅលើកំពូល ភ្នំយើងគួរត្រៀមតង់ ឬអង្រឹងជាមួយនឹងដំបូល ឬប្លាស្ទីកគ្របដើម្បីការពារជ្រាបទឹកភ្លៀង ឬសន្សើម ។ គួរត្រៀម អាវ ឬភួយក្រាស់ៗ ព្រោះនៅទីនោះពេលយប់គឺត្រជាក់ខ្លាំង។ ការត្រៀមម្ហូបអាហារ និង ទឹកញាំសម្រាប់ការញាំយើងត្រូវត្រៀមរបស់ណាក្រៀមៗទុកបានយូរ ស្រាល.ដូចជាត្រីងៀត ងៀតគោ និងសាច់ក្រក ចំពោះអង្ករដាំបាយ គឺទិញអ្នកភូមិនៅខាងក្រោមយកទៅលើភ្នំ។ ក្រៅពីនេះគួរត្រៀមមីកំប៉ុង នំបុ័ង ត្រីខ ឬទឹកដោះគោក្រែម កាហ្វេ.សម្រាប់ជាអាហារ ពេល ព្រឹក។ សម្រាប់ទឹកញាំដោយខែនេះជារដូវប្រាំង គឺអាចពិបាករឿងទឹកបន្តិច តែនៅលើ នោះ មានទឹកធ្លាក់ដែលមានទឹកល្មមអាចប្រើប្រាស់ បានសម្រាប់ងូត ដាំញាំ ឬធ្វើម្ហូប បើអាចគួរទិញ សម្រាប់ចម្រោះទឹក ប្រើប្រាស់ផ្ទាល់ខ្លួន។
ក្រសួងទេសចរណ៍ក៏សូមអំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ ដែលបានទៅទស្សនានៅតំបន់នោះ សូមចូលរួមជួយរក្សាអនាម័យ និងរៀបចំប្រមូលសម្រាមឱ្យបានត្រឹមត្រូវ ដើម្បីសហគមន៍ខ្នងផ្សារកាន់តែស្រស់បំព្រងសម្រាប់យើងទាំងអស់គ្នា៕ សំរិត