ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អំណោយសប្បុរសធម៏ជាសម្ភារៈ និងស្បៀងអាហាររបស់ក្រុមការងារ ចុះមូលដ្ឋានស្រុកកំរៀង មកចែកជូនបងប្អូនប្រជាពលរដ្ឋ ទីទាល់ក្រីក្រ២២៩គ្រួសារ

59

 

បាត់ដំបង៖ នៅក្នុងពិធីចែកអំណោយសប្បុរសធម៏ ដល់ប្រជាពលរដ្ឋទីទាល់ក្រីក្រចំនួន៧ភូមិក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបងចំនួន២២៩គ្រួសារ មានសម្ភារៈ អង្ករ ទឹកត្រី ទឹកសាអុីវ ស្ក ប៊ីចេង អំបិល របស់
លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំ បង និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិ បាលចុះមូលដ្ឋានស្រុកកំរៀង បាន បញ្ជាក់ ឲ្យដឹងកាលពីថ្ងៃទី២៤ ឧសភា ឆ្នាំ២០២០ថា ចាប់ពីពេលនេះទៅសូមសូមបងប្អូន ចាញ់ បោកមេខ្យល់លួចឆ្លងដែន ដោយខុសច្បាប់ ចូលប្រទេសថៃ ដែលនាំឱ្យមានទុក្ខទោសដល់ខ្លួន ។
នៅក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីលោក តូច ឈួនសៅរិទ្ធិ ប្រធានក្រុមការ ងារចុះមូលដ្ឋានឃុំកំរៀង ឯកឧត្តម អ៊ុត ក្លឹង អនុប្រធាមក្រុមការងារចុះមូលដ្ឋានឃុំ អភិបាលរងស្រុក មេឃុំ ភូមិ និងសហការីជាច្រើនរូបទៀត។
លោក សឿម ប៊ុនរិទ្ធិ បានបញ្ជាក់បន្ថែមទៀតថា អាជ្ញាធរថៃបានកំណត់ឱ្យបងប្អូនប្រជាពលរដ្ឋមុនឆ្លងដែនទៅថៃ ត្រូវមានលុយតម្កល់នៅធនាគារ ៥ម៉ឺនដុល្លារអាម៉េរិក និង មានលិខិតបញ្ជាក់ថាគ្មាន ជំងឺកូវីដ-១៩ ទើបអាជ្ញាធរថៃឱ្យចូលក្នុងប្រទេសថៃបាន ពី ព្រោះអាជ្ញាធរថៃខ្លាចមានការឆ្លងជំងឺដល់បងប្អូនប្រជាពលរដ្ឋខ្លួនផងដែរ។នៅក្នុងនោះ លោក អភិបាលរងខេត្ត ក៏ផ្សព្វផ្សាយអំពីការគោរពច្បាប់ចរាចរណ៍ថ្មី ដែលផាកពិន័យយ៉ាងធ្ងន់ធ្ងរចំពោះ អ្នកជិះម៉ូតូមិនពាក់មួក សុវត្ថិភាព ដើម្បីការពារសុខសុវត្ថិភាពអាយុ ជីវិត ។ មិនតែប៉ុណ្ណោះត្រូវខិតខំយកចិត្តទុកដាក់ក្នុងការងារបង្កបង្កើនផល និងដាំដំណាំរួមផ្សំនៅជុំវិញផ្ទះ ដើម្បីកាត់បន្ថយការចំណាយ និងបង្កើនកម្រិតជីវភាពក្នុងគ្រួសារ។
ឆ្លៀតក្នុងឱកាសនេះដែរ លោកអភិបាល រងខេត្តបាត់ដំបង ក៏បានក្រើនរម្លឹក និងផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ការរីករាលដាល និងការពារខ្លួន កុំឱ្យឆ្លងវីរុសកូវីដ-១៩ ដោយលាងសម្អាតដៃឱ្យបានញឹក ញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬ អាល់ កុល ជែល និងពាក់ម៉ាស ពេលចេញពីផ្ទះ ឬទៅកាន់ទីសាធារណៈ។
ក្រោយពីបញ្ចប់ពិធីសំណេះសំណាល និង ចែកអំណោយ រួចមក លោកអភិបាលរងខេត្ត និងក្រុមការងារ បានចុះពិនិត្យការសាងសង របងសាលាបឋមសិក្សាជ្រៃ និងវិហារ ដែលជាការផ្តួចផ្តើមសាងសង់របស់ក្រុម ការងាររាជរដ្ឋាភិបាល នៅមូលដ្ឋានស្រុកកំរៀង និង ពិនិត្យអណ្តូងទឹកស្នប់ ដែលជាជំនួយរបស់សប្បុជនជប៉ុន តាមរយៈលោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តផងដែរ ៕ ស.រ.ត

អត្ថបទដែលជាប់ទាក់ទង