ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រីកិត្តិសង្គហបណ្ឌិត មែន សំអន បញ្ចុះបឋមសិលាសាងសង់ អគារសិក្សាថ្មីមួយខ្នង នៅបឋមសិក្សាជុបព្រីង ខេត្ដស្វាយរៀង

72

ស្វាយរៀង៖. លោកស្រីកិត្តិសង្គហបណ្ឌិត មែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានចូលរួមជា អធិបតីក្នុងពិធីក្រុងពាលី និងបញ្ចុះបឋម សិលាសាងសង់អគារសិក្សាថ្មី ចំនួន១ខ្នង ដែលជាអំណោយ ស្បុរសជន របស់តំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្គារីសោស តាមរយៈ លោក Pino hsu ជានាយកប្រត្តិបត្តិ ស្ថិតនៅភូមិជុបព្រីងឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នៅព្រឹកថ្ងៃច័ន្ទ៤កើតខែជេស្ឋ ឆ្នាំជូត ទោស័កព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។
ថ្លែងក្នុងឱកាសនោះលោកស្រីក៏បានថ្លែងអំណរគុណយ ចំពោះទឹកចិត្តនិងមនោសញ្ជេតនារបស់ លោកPino hsu ដែលជាវិស័យឯកជនបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងអគារសិក្សាថ្មីមួយខ្នងនេះ ក៏ដូចជាបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍វិស័យអប់រំផងដែរ ។
លោកស្រីក៏បានផ្តាំផ្ញើរឲ្យអ្នកទទួលម៉ៅការសំណង់ត្រូវគោរពតាមបទដ្ឋានច្បាប់ដែលបានកំណត់ និងជាសំណង់ដែល មាន គុណភាព និងបានក្រើនរំលឹកឲ្យបងប្អូនជាអ្នកធ្វើការក្នុងការដ្ឋានសំណង់ទាំង អស់គ្នាធ្វើការដោយប្រុងប្រយ័ត្នខ្ពស់និងត្រូវបន្តអនុវត្តនូវ វិធានការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩៕ សំរិត

អត្ថបទដែលជាប់ទាក់ទង