ភ្លើងឆេះក្លឹប EDM អស់ទឹកប្រាក់៦០ម៉ឺនដុល្លារ តែមូលហេតុមិនទាន់ដឹងច្បាស់នៅឡើយ
ភ្នំពេញ ៖ ករណីភ្លើងឆេះក្លឹបកម្សាន្តរាំលេង EDM ខាតបង់ទឹកប្រាក់ជាង៦០ម៉ឺនដុល្លារ ដែលស្ថិតនៅ ក្រុម៧៨ ស្ថិតនៅភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅរសៀលថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០២០។
ប្រភពព័ត៌មានពីនគរបាលបង្ការនិងពន្លត់អគ្គិភ័យ ស្នងការរាជធានីភ្នំពេញ បានឲ្យដឹងថា ម្សិលមិញមានភ្លើងឆេះក្នុងក្លឹប EDM ដោយមានរថយន្តពន្លត់អគ្គិភ័យមាន៦អង្គភាព សរុបការប្រើប្រាស់រថយន្តទឹក៣៥គ្រឿង ស្មើនឹង៧០ឡាន ដោយមិនមានអ្នកណារបួស ការខូចខាត ក្លឹបទាំងសុង តែម្ដងក្រោយពីមានករណីភ្លើងឆេះក្លឹប១កន្លែង ក៏បានបាញ់ទប់ស្កាត់មកហើយ លុះដល់ព្រឹកថ្ងៃទី២៥ឧសភា ក្រុមការងារសហការជាមួយនគរបាលប៉ុស្តិ៍ ដើម្បីត្រួតពិនិត្យទីតាំង និងសាកសួរនាំសន្តិសុខ ដែលយាមនៅក្លឹប តែបុរសសន្តិសុខ បានឆ្លើយថា គាត់យាមនៅតែបរិវេនខាងក្រៅ តែការឆេះចេញពីក្នុងមក ហើយមិនដឹងមូលហេតុអ្វីដែរ ។
នគរបាលបញ្ជាក់ថា ការចុះស៊ើបអង្កេតពីមូលហេតុ មិទាន់ដឹងនៅឡើយនៅពេលនេះ កំពុងបន្តការស្រាវជ្រាវជាមួយនឹងអគ្គិសនីកម្ពុជាទៀត ខ្លាចមកពីទុស្សេខ្សែភ្លើង ដោយតាមការអះអាង ពីអ្នកមើលការខុសត្រូវក្លឹបថា ទូទឹកកកនៅប្រើភ្លើងធម្មតា ការខាតបង់ទឹកប្រាក់ជាង៦០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ នេះយោងតាមថៅកែក្លឹប បញ្ជាក់ថា សម្ភារក្នុងហាង រួមនឹងស្រាប្រភេទថ្លៃៗ និងការសាងសង់ក្លឹប តុកៅអី សាឡុង ត្រូវភ្លើងឆេះអស់តែម្ដង ។
លោកថេង សុថុល អភិបាលខណ្ឌចំការមន បានដឹកនាំកម្លាំងចម្រុះដោយសហការគ្នាជាមួយខាងសមត្ថកិច្ចប៉ូលិសពន្លត់អគ្គិភ័យ ក្នុងការអន្តរាគមន៍ដោយបានបាញ់ទឹកពន្លត់អគ្គិភ័យឆាបឆេះក្លឹបនេះ រហូតដល់រលត់អស់ទៅវិញផងដែរក្នុងថ្ងៃដដែលនេះ។
លោកអភិបាលខណ្ឌចំការមន បានឲ្យដឹងថា ចំពោះម្ចាស់អាជីវកម្មមានឈ្មោះ ម៉ៅ សេងថៃ ភេទប្រុស ហើយអគ្គិភ័យបំផ្លាញក្លឹប គាត់បណ្តាលឲ្យរងការខូចខាតនៅខាងក្នុងក្លឹបទាំងស្រុង ។ ប៉ុន្តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ៕