ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រ្ដីម្នាក់ត្រូវជនសង្ស័យមិនស្គាល់មុខ សម្លាប់និងប្លន់យកម៉ូតូនៅក្នុងបន្ទប់ជួល

73

 

ភ្នំពេញ៖ ស្រ្ដីម្នាក់ត្រូវជនសង្ស័យមិនស្គាល់មុខធ្វើសកម្មភាពប្លន់ម៉ូតូនិងសម្លាប់ចោលនៅក្នុងបន្ទប់ជួលតែម្ដងដោយហេតុការណ៍មួយនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១៨និង ៣០នាទី ថ្ងៃទី២៥ខែឧសភាឆ្នាំ ២០២០ នៅចំនុចបន្ទប់ជួលលេខ១ ភូមិចាក់ជ្រូក សង្កាត់
សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ អ៊ុច យ៉េន អាយុ ៤៦ ឆ្នាំ មុខរបរលក់ចាប់ហួយ មានស្រុកកំណើត ភូមិ ថ្មី ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅ កន្លែងកើតហេតុខាងលើ។

សម្ភារដែលបាត់បង់ ម៉ូតូ១គ្រឿង ម៉ាកសង់C125ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1DC7457។

បើយោងតាមប្រភពព័ត៌មានពីប្អូនស្រីបង្កើតរបស់ជនរងគ្រោះបានប្រាប់ឲ្យដឹងថាកាលពីវេលាម៉ោង១២ថ្ងៃត្រង់រូបគាត់បានចេញពីបន្ទប់ទៅធ្វើការដូចរាល់ដងដោយជនរងគ្រោះនៅក្នុងបន្ទប់ជួលតែម្នាក់ឯង លុះដល់ម៉ោង ១៨ៈ០០នាទីរូបគាត់បានចេញពីធ្វើការនៅរោងចក្រពេលមកដល់បន្ទប់វិញក៏ឃើញបន្ទប់ចាក់សោខាងក្រៅ នៅពេលនោះគាត់ក៏ មិនបានចាប់អារម្មណ៍អ្វីដែរ ដោយ គិតស្មានថាជនរងគ្រោះបានចេញទៅទិញឥវ៉ាន់ពេលគាត់ មើលឃើញ ធុងទឹកកក នៅមុខបន្ទប់ អត់ចាក់សោ រូបគាត់ ក៏មានការសង្ស័យគាត់ក៏បានហៅប្អូនជីដូន១ របស់គាត់មកវាយបំបែកសោរបន្ទប់ក៏ស្រាប់តែឃើញជនរងគ្រោះ ដេកស្លាប់បាត់ទៅហើយទើបរាយការណ៍មកសមត្ថកិច្ចតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានមកដល់កន្លែងកើតហេតុបានទាក់ទងទៅខាងកោសល្យ​វិច្ច័យលោកឧកញាវេជ្ជបណ្ឌិតនងសុវណ្ណរត្នន៍បានបញ្ជាក់ថាសពស្លាប់ដោយសាការវាយនិងវត្ថុរឹងចំគល់ថ្គាមបណ្តាលឲ្យស្លាប់ ករណីខាងលើនេះពិតជាប្លន់និងសម្លាប់មែន ចំពោះសពបានប្រគល់អោយក្រុម
គ្រួសារយកទៅធ្វើរបុណ្យតាមប្រពៃណីនៅស្រុកកំណើត។

បច្ចុប្បន្នសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យកំពុងតែស្រោវជ្រៅវរកមុខជនសង្ស័យដែលធ្វើសកម្មភាពសម្លាប់និងប្លន់ម៉ូតូ៕

អត្ថបទដែលជាប់ទាក់ទង