នគរបាលខណ្ឌច្បារអំពៅ បញ្ជូនជនសង្ស័យ វាយប្លន់ទៅតុលាការ
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នគរបាលខណ្ឌច្បារអំពៅ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៨នាក់ ដែលវាយប្លន់យកទ្រព្យសម្បត្តិពីស្ត្រីម្នាក់បានសំរេចបណ្ដាលរបួស ដោយប្រើបំពង់ទីបគំរាមនៅ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។
ជនរងគ្រោះឈ្មោះ ដូង សៀវ ភេទ ស្រី អាយុ ២០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកខារ៉ាអូខេ ស្នាក់នៅភូមិរបោះ អង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅបាត់បង់ទ្រព្យសម្បត្តិលុយ១០០ដុល្លានិងរបួសជ្រាំក្បាលពោះដោយជនសង្ស័យយកបំពង់ទីបវាយ ។
លោក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅបានឃាត់ជនសង្ស័យ០១នាក់ ឈ្មោះ ចិន្តា តុលា ហៅ តុ ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងកាត់ សក់ ស្នាក់នៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅពីបទវាយប្លន់ទ្រព្យសម្បត្តិពីប្រជាពលរដ្ឋជាមួយបក្សពួកចំនួននាក់រត់គេចខ្លួន៧នាក់ ។ មុនពេលកើតហេតុជនរងគ្រោះដើរចេញពីកន្លែងធ្វើការទៅផ្ទះ ពេលមកដក់ចំណុចកើតហេតុ ស្រាប់តែ មានជនសង្ស័យ០៨នាក់ ឈ្មោះ ចិន្តា តុលា, ឈ្មោះ ផ្លូច, ឈ្មោះ ម៉ែន និងបក្ខពួក ០៥នាក់ទៀតមិនស្គាល់ឈ្មោះជិះ ម៉ូតូ០៤គ្រឿង មកជិតជនរងគ្រោះ រួចជនសង្ស័យឈ្មោះ ចិន្តា តុលា បានស្រែកថា នេះហើយប្រពន្ធ អាប៊ិន រួចនាំគ្នា ឈប់ម៉ូតូវាយទៅលើជនរងគ្រោះចំក្បាល និងដងខ្លួនជាច្រើនកន្លែង រួចជនសង្ស័យឈ្មោះ ផ្លូច យកដែកបំពង់ទីបវាយ ជនរងគ្រោះចំពោះចុកដួលទៅលើផ្លូវ ហើយជនសង្ស័យនាំគ្នាអូសជនរងគ្រោះចូក្នុងព្រៃក្បែរនោះឆែកយកលុយជនរង គ្រោះ ១០០ដុល្លារនៅក្នុងហោប៉ៅខោ រួចនាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។ លុះដល់ថ្ងៃទី ២៣-០៥-២០២០ ម៉ោង១១ និង៣០នាទី សមត្ថកិច្ចឃាត់ខ្លួនបានសង្ស័យ០១នាក់ ឈ្មោះ ចិន្តា តុលា នៅចំណុចភូមិ របោះអង្កាញ់ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រួមនិងម៉ូតូ០១គ្រឿងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។ ចំណែកជន សង្ស័យឈ្មោះ ផ្លូច, ឈ្មោះ ម៉ែន និងបក្ខពួក ០៥នាក់ទៀត រត់គេចខ្លួនបាត់និងធ្វើការស្រាវជ្រាវតាមជំនាញនិងចាប់មកបញ្ជូលទៅតុលាការបន្តនីតិវិធី ។