ម្តាយរវល់ទៅធ្វើរោងចក្រ យកកូនស្រីអាយុ៦ឆ្នាំ ទៅផ្ញើនឹងអ្នកជិតខាង ដូចឲ្យយុវជន៣នាក់ រំលោភយ៉ាងរោលរាល
ខេត្តស្វាយរៀង៖ ក្មេងស្រីម្នាក់មានអាយុទើបតែ៦ឆ្នាំ ត្រូវបានម្តាយយកទៅផ្ញើនឹងអ្នកជិតខាង ព្រោះជាប់រវល់ទៅធ្វើកម្មកររោងចក្រ ដូចយកកូនទៅឲ្យយុវជន៣នាក់ ចាប់រំលោភ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ ចាប់ឃាត់ខ្លួនបាន២នាក់ កសាងសំណុំរឿងទៅតុលាការ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ។
មន្ត្រីអាវុធខេត្តស្វាយរៀង បានឲ្យដឹងថាៈ កាលពីវេលាម៉ោង៨និង០០នាទីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ មានឈ្មោះចាន់ រជ្ជនា ភេទស្រី ត្រូវជាម្តាយរបស់ជនរងគ្រោះអាយុ៦ឆ្នាំ បានមកដាក់ពាក្យបណ្តឹង នៅកងរាជអាវុធហត្ថខេត្តថា៖ ឈ្មោះគឹម ហេងភេទប្រុស ឈ្មោះគឹម ឈៀង ភេទប្រុស និងឈ្មោះគឹម ស្រស់ភេទប្រុស បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ មកលើកូនស្រីរបស់ខ្លួន កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ និងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០។
មន្ត្រីកងរាជអាវុធខេត្តបានបន្តទៀតថាៈ ក្រោយពីទទួលបានពាក្យបណ្តឹង ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រីសែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជាឲ្យកម្លាំងកងរាជអាវុធហត្ថធ្វើការស្រាវជ្រាវ រហូតដល់ម៉ោង១០និង៣០នាទី នៅចំណុចភូមិរាមជោ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ធ្វើការឃាត់ខ្លួនជនសង្ស័យ បានចំនួន២នាក់៖ ទី១ ឈ្មោះគឹម ឈៀង ភេទប្រុស អាយុ២០ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិរាមជោ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ទី២ ឈ្មោះគឹម ហេង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិរាមជោ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍។ នាំមកបញ្ជាការដ្ឋានអាវុធហត្ថខេត្តស្វាយរៀង ដើម្បីធ្វើការសាកសួរចំណែកឈ្មោះគឹម ស្រស់ ភេទប្រុសបានរត់គេចខ្លួនបាត់។
មន្ត្រីអាវុធហត្ថដដែលបានបន្តទៀតថា បើតាមចម្លើយរបស់ជនរងគ្រោះ បានឲ្យដឹងថា នៅក្នុងខែឧសភា ឆ្នាំ២០២០(មិនចាំថ្ងៃ) ម្តាយរបស់ខ្លួនបានយកខ្លួនទៅផ្ញើនៅផ្ទះយាយជា រួចហើយម្តាយខ្លួនទៅធ្វើការរោងចក្រ បន្ទាប់មកខ្លួនបានទៅទិញនំឈ្មោះគឹម ហៀងនៅជិតផ្ទះយាយជាដែរ ពេលទិញនំរួចហើយខ្លួនក៏បានដើរទៅផ្ទះយាយជាវិញ ពេលនោះឈ្មោះហេង ក៏បានហៅខ្លួនថានាត មកងួតទឹកអត់ គាត់បូមទឹកដាក់អាង ពេលនោះខ្លួនឆ្លើយងួត ខណៈនោះខ្លួនក៏បានស្រាតខោអាវ រួចដើរទៅងួតទឹកនៅផ្ទះ ក្នុងអាងជាមួយឈ្មោះហេង ពេលកំពុងងួតទឹក ឈ្មោះហេង ក៏បានលើកខ្លួនដាក់ពីលើប្រដាប់ភេទរបស់គាត់ តែឈ្មោះហេង មិនបានស្រាតខោលីអូរបស់គាត់ចេញទេ បន្ទាប់មកគាត់ក៏បានយកដៃរបស់គាត់ លូកខ្វះពីក្រោយគូទរបស់ខ្លួន ហើយខ្លួនក៏បានយកដៃខ្ទប់រួចហើយគាត់ ក៏និយាយថាកុំប្រាប់អ្នកណាឲ្យដឹង ពេលនោះខ្លួនក៏មិនបានឆ្លើយតបវិញទេ តែពេលងួតទឹករួច ហើយឈ្មោះហេង ក៏បានបង្ហូរទឹកចេញពីក្នុងអាង ហើយខ្លួនក៏បានដើរមកក្នុងផ្ទះយាយជា ស្លៀកពាក់ខោអាវ ហើយឈ្មោះហេង ក៏បានដើរតាមពីក្រោយខ្លួន ចូលមកក្នុងផ្ទះយាយជាដែរ។
ប្រភពបានបន្តទៀតថា ខណៈដែលឈ្មោះហេង ដើរចូលដល់ផ្ទះយាយជា បានយកចង្អុលដៃលូកចូលប្រដាប់ភេទខ្លួនចំនួន៣ដង ហើយគាត់បាននិយាយប្រាប់ទៀតថា កុំទៅប្រាប់អ្នកណាឲ្យគេដឹង ពេលនោះខ្លួនក៏មិនហ៊ានប្រាប់អ្នកណាដែរ ពេលឈ្មោះហេង យកចង្អុយដៃលូកប្រដាប់ភេទហើយ ខ្លួនក៏បានដើរទៅខាងក្រោយផ្ទះយាយជា ដើម្បីមើលប្អូនស្រីរបស់ខ្លួន ខណៈនោះខ្លួនក៏បានដេកនៅអង្រឹង នៅខាងក្រោយផ្ទះយាយជា ពេលកំពុងតែដេកក៏មានឈ្មោះឈៀង មកលើកខ្លួនចេញពីអង្រឹង មកដាក់លើគ្រែក្រោមផ្ទះឲ្យដេក បន្ទាប់មកគាត់បានស្រាតខោខ្លី របស់ខ្លួនត្រឹមភ្លៅ រួចហើយគាត់បានស្រាតខោរបស់គាត់ត្រឹមភ្លៅ ហើយយកលិង្គរបស់គាត់ ទៅញាត់ចូលក្នុងប្រដាប់ភេទរបស់ខ្លួន បានប្រហែល២ទៅ៣នាទីក៏ដកចេញ ពេលនោះខ្លួនឈឺខ្លាំងណាស់ មិនហ៊ានស្រែកទេពីព្រោះឈ្មោះឈៀង បានហាមមិនឲ្យប្រាប់អ្នកណាឡើយ ពេលធ្វើរួចគាត់ក៏បានលើកខោលីអូស្លៀកវិញ ហើយខ្លួនក៏បានលើកខោស្លៀកវិញដែរ រួចខ្លួនក៏បានដើរទៅដេកនៅអង្រឹងដដែល ចំណែកឈ្មោះឈៀង បាននៅអង្គុយមើលទូរទស្សន៍នៅខាងក្រោមផ្ទះ រហូតដល់ពេលល្ងាច ទើបម្តាយខ្លួនមកយកខ្លួនទៅផ្ទះវិញ។
មន្ត្រីអាវុធហត្ថបានបញ្ជាក់ទៀតថា កុមារីរងគ្រោះក៏បានបញ្ជាក់ថា ខ្លួនមិនបានចាំថ្ងៃ ខែឆ្នាំទេមានឈ្មោះគឹម ស្រស់ បានយកខ្លួនទៅងួតទឹកនៅក្នុងអាងទឹករួច ក៏បានលើកខ្លួនដាក់ពីលើប្រដាប់ភេទ(លិង្គ) របស់គាត់ដោយគាត់ មិនបានស្រាតខោលីអូរបស់គាត់ទេ។
មន្ត្រីអាវុធហត្ថបានបន្តទៀតថា បើតាមចម្លើយសារភាព របស់ជនសង្ស័យឈ្មោះគឹម ហេង និងឈ្មោះគឹម ឈៀងពិតបានធ្វើសកម្មភាពរំលោភ ទៅលើក្មេងស្រីឈ្មោះនាត ពិតប្រាដកមែន។
បច្ចប្បន្នជនសង្ស័យទាំងពីរនាក់ ទៅបានកងរាជអាវុធហត្ថខេត្តស្វាយរៀង កសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ចាត់ការទៅតាមនីតិវិធីច្បាប់ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ និងចំណែកជនសង្ស័យម្នាក់ទៀត សមត្ថកិច្ចកំពុងស្វែងចាប់ខ្លួន យកមកផ្តន្ទាទោស តាមច្បាប់ផងដែរ៕ ដោយ៖វ៉ៃកូ