ប្រជាជនកម្ពុជា ត្រូវការទទួលទានបន្លែស្រស់ ប្រមាណ៥៧០តោន ក្នុងមួយថ្ងៃ
ភ្នំពេញ៖. បរិមាណនៃការទទួលទានបន្លែរបស់ប្រជាពលរដ្ឋកម្ពុជាមានកម្រិតខ្ពស់ ខណៈដែលរាជ រដ្ឋាភិបាលបានជំរុញឱ្យបង្កើនផលិតកម្មបន្លែគ្មានជាតិគីមី ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងកាត់បន្ថយការនាំចូល។
នេះបើតាមតួលេខពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ប្រជា ពលរដ្ឋកម្ពុជាទទួលទានបន្លែចំនួន៥៧៣តោន ក្នុងមួយថ្ងៃ ដែលក្នុង នោះ៤០០តោន ត្រូវបានដាំដុះក្នុងស្រុក ក្រៅពីនេះគឺនាំចូលពីបរទេស ដូចជា វៀតណាម ថៃ និងប្រទេស ចិន ជាដើម។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបាន និងកំពុងជំរុញផលិតកម្មក្នុងស្រុក ដូច ជាការដាំបន្លែ ការចិញ្ចឹមសត្វ និងនេសាទដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងបម្រើភ្ញៀវ ទេសចរបរទេស។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន មានប្រសាសន៍ថាក្រសួងបាននិងកំពុងធ្វើការ លើកកម្ពស់ផលិតកម្មក្នុងស្រុកដើម្បី ឆ្លើយ តបទៅនឹងតម្រូវការក្នុងស្រុក។ លោកបាន បញ្ជាក់ថាយើងបាន និងកំពុងជំរុញ ផលិត កម្មបន្លែ និងសាច់ ដើម្បីបង្កើនការផ្គត់ផ្គង់ទីផ្សារ។ យើងរំពឹងថាផលិតកម្មក្នុងស្រុករបស់ យើងនឹងកើនឡើង ហើយអាចឆ្លើយតបនឹងតម្រូវការទីផ្សារក្នុងស្រុកបាន ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យមានការបង្កើន ផលិត កម្មបន្លែសត្វគ្មានជាតិគីមីដើម្បីកាត់បន្ថយការនាំចូល៕ ដោយ៖សំរិត