ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចិញ្ចើមផ្លូវ​និង​របង​សាលា​ជា សុ​ី​ម ត្រូវបាន​កែលម្អរ​

132

​ភ្នំពេញ​៖​កាលពី​ព្រឹក​ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ​២០២០​នេះ​រដ្ឋបាល​ខណ្ឌ​បឹង​កេងកង ដឹកនាំ​ដោយ​លោក គឹម ឈុន​អ៊ូ ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​បឹង​កេងកង និង លោក ធឹ​ម សំអាន អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​បឹង​កេងកង ដោយមាន​ការចូលរួម​ពី​សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ លោក​-​លោកស្រី អភិបាលរងខណ្ឌ ប្រធានការិយាល័យ មន្ដ្រីរដ្ឋបាល​ខណ្ឌ ចុះ​ត្រួតពិនិត្យ​នៃ​ការជួសជុល​(​រៀប​ការ៉ូឡា​ថ្មី​)​និង​លាបថ្នាំ​របង​សាលា​ជាស៊ីម​បឹង​កេងកង ដែល​ស្ថិត​តាម​បណ្តោយ ផ្លូវ​360 សង្កាត់ បឹង​កេងកង​ទី​1 ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ដើម្បី​ងាយស្រួល​ដល់​អ្នក​ថ្មើរជើង​ធ្វើដំណើរ និង​បង្កើន​នូវ​សោ​ភណ្ឌ​ភាពស្រស់ស្អាត​នៃ​ទីក្រុង​គជ់​នៃ​រាជធានី​ភ្នំពេញ​នា​សព្វថ្ងៃនេះ​ផងដែរ​។​
ក្រោយពី​ធ្វើការ​កែលម្អរ​របង​សាលា​និង​ចិញ្ចើមផ្លូវ​សម្រាប់​អ្នក​ថ្មើរជើង​ប្រើប្រាស់​ក្នុងការ​ធ្វើដំណើរ​ហើយ​នោះអាជ្ញាធរ​ខណ្ណ​បឹង​កេងកង​ដោយ​សូម​ធ្វើការ​អំពាវនាវ​ទៅដល់​បងប្អូន​ប្រជាជន​ក៏​ដូច​អ្នកដំណើរ​ទូទៅ​សូម​ចូលរួម​មើលថែទាំ​ទាំងអស់គ្នា​ទុកជា​ប្រយោជន៍​សាធារណៈ​ដោយ​មិនត្រូវ​បោះចោល​សំរាម​ឬ​កាកសំណល់​អ្វី​ផ្សេងៗ​ពាសវាល​ពាសកាល​មក​លើ​ចិញ្ចើមផ្លូវ​ដែល​សម្រាប់​អ្នក​ថ្មើរជើង​គាត់​ប្រើប្រាស់​នៅ​ទីនោះ​ឡើយ​ហើយ​ម្យ៉ាងទៀត​វា​ធ្វើអោយប៉ះពាល់​ដល់​បរិស្ថាន​,​និង សោ​ភ័​ណ្ឌ​ភាព​នៃ​ទីក្រុង​គជ់​នៃ​រាជធានី​ភ្នំពេញ​ផងដែរ​ពោលគឺ​ចូលរួម​មើលថែទាំ​ទាំងអស់គ្នា​។​
អ្នកស្រុក​នៅ​ទីនោះ​គឺ​ពួកគាត់​មានការ​គាំទ្រ​មកលើ​អាជ្ញាធរ​ខណ្ឌ​បឹង​កេងកង​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ពី​សំណាក់​លោក​ធឹ​ម សំអាន អភិបាលខណ្ឌ​បឹង​កេងកង​ដែល​បាន​កែលម្អ​ដោយ​រៀប​ការ៉ូឡា​ជាថ្មី​នឹង​លាបថ្នាំ​របង​សាលា​មើលទៅ​ឡើង​ថ្មីស្រឡាង​ដោយ​បង្កើន​នូវ​សោ​ភ័​ណ្ឌ​ភាព​ថែម​មួយកំរិត​ទៀត​សម្រាប់​អ្នក​ថ្មើរជើង​ប្រើប្រាស់​និង​អ្នករស់នៅ​ក្បែរៗ​ទី​នោះមក​អង្គុយលេង​ឬ​ដើរ​ហាត់ប្រាណ​ស្រូបយក​ខ្យល់អាកាស​ដ៏​បរិសុទ្ធ​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង