លោក ស សុខា៖សហព័ន្ធកីឡាជាតិ អាចដំណើរការហាត់ហ្វឹកហ្វឺន និងបើកប្រកួត របស់ខ្លួនឡើងវិញជាជំហានៗ
ភ្នំពេញ៖រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន នីងកីឡាលោក ស សុខា នា បានអញ្ជើញចូលរួមជួបសំណេះសំណាល នីងប្រកាសជាផ្លូវការនៃស្តីអនុញ្ញាតឲ្យធ្វើសកម្មៅភាពហាត់ហ្វឹកហ្វឺននីងការប្រកួតលីគឡើងវិញជាជំហានៗជាមួយសហព័ន្ធកីឡាជាតិចំនួន៣៤នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានាថ្ងៃទី២៦ឧសភា។
លោកសសុខាបានមានប្រសាសន៍ថាក្រសួងអប់រំយុវជននីងកីឡានឹងអនុញ្ញាតឲ្យសហព័ន្ធកីឡាជាតិបើកដំណើរការហាត់ហ្វឹក
ហ្វឺន នីងការប្រកួតលីគរបស់ខ្លួនឡើងវិញជាជំហានៗ ប៉ុន្តែត្រូវមានផែនការអនុវត្តច្បាស់លាស់ ព្រមទាំងគោរពតាមលក្ខខណ្ឌសុវត្ថិភាព ជាពិសេសការប្រកួតទាំងនេះមិនអនុញ្ញាតឲ្យមានអ្នកទស្សនាឡើយ គឺការប្រកួតបិទទ្វារ។
លោកបានបន្តថា ការប្រកួតលីគក៏មិនត្រូវឲ្យមានចំនួនកីឡាករ-កីឡាការិនី នីងមន្ត្រីលើសពី១០០នាក់ឡើយ មានន័យថា ការប្រកួតតម្រូវឲ្យមានតែកីឡាករ-កីឡាការិនីនីងមន្ត្រីបច្ចេកទេសតែប៉ុណ្ណោះទោះបីមានកីឡាករកីឡាការិនីនីងមន្ត្រីមិនគ្រប់១០០នាក់ក៏មិន
អនុញ្ញាតទស្សនីកជនចូលទស្សនាការប្រកួតឡើយ។
ចំពោះពហុកីឡដ្ឋានជាតិអូឡាំពិក និងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាត្រូវឲ្យក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិចូលហ្វឹកហាត់ ព្រមទាំងស្នាក់នៅដូចធម្មជាតិក្រោមស្ថិនការត្រួតពិនិត្យនិងថែទាំសុខភាពត្រឹមត្រូវហើយម៉ឹងម៉ាត់ជាប្រចាំតាមការណែនាំដោយសហការជាមួយក្រសួងសុខាភិបាល។ ចំពោះហូបចុកក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិទាំងឈុតធំ និងឈុតតូចត្រូវទទួលខុសត្រូវខ្លួនឯង។
យោងតាមសារជាសំឡេងដើមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះបានមានប្រសាសន៍ថា លោក ម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងលោកឮហង់ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាគប្បីធ្វើការពិភាក្សាគ្នាដើម្បីបើកឲ្យមានការប្រកួតកីឡាមួយចំនួនឡើងវិញ៕