ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វេទិការសាធារណៈនៅឃុំឈើទាលប្រជាជនស្នើរអោយមេប៉ូលិសស្រុកកៀនស្វាយបង្រ្កាបល្បែងសុីសង,គ្រឿងញៀន,ក្មេងទំនើង

79


កណ្ដាល៖កាលពីព្រឹកថ្ងៃទី២៧ខែឧសភាឆ្នាំ២០២០នេះលោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយនិងកំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឈើទាល សហការជាមួយក្រុមការងារ ថ្នាក់ស្រុក បានចុះធ្វើវេទិការសាធារណៈដោយស្ដីអំពី នគរបាលនិងសហគមន៍ និង បានធ្វើការផ្សព្វផ្សាយពីគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពដែលមានលក្ខណះសម្បត្តិ០៩យ៉ាងជូនដល់ប្រជាពលរដ្ឋស្ថិតនៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាលបានយល់ដឹងផងដែរ។
លោកអធិការប៉ូលិសស្រុកកៀនស្វាយព្រុំ សំណាងក៏បានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយដោយមានមតិលើកឡើងពីខ្លឹមសារសំខាន់ៗនៃគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពអោយអ្នកចូលរួមស្ដាប់នាឱកាសនោះរួមមាន ៖
១-គ្មានសកម្មភាពលួច ឆក់ប្លន់ គ្រប់ប្រភេទ។
២-គ្មានការដាំដុះ ការផលិត ការចរាចរ ការជួញដូរចែកចាយនឹងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
៣-គ្មានអំពើអនាចារ ការជួញដូរស្រ្តី នឹងកុមារ នឹងអំពើហឹង្សាក្នុងគ្រួសារ។
៤-គ្មានក្មេងទំនើង។
៥-គ្មានការលេងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់ នឹងបទល្មើសគ្រប់ប្រភេទ។
៦-គ្មានគ្រោះថ្នាក់ចរាចរណ៍។
៧- គ្មានគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌ័មិនទាន់ផ្ទុះ។
៨-មានវិធានការទប់ស្កាត់ គ្រប់គ្រង នឹងឆ្លើយតបចំពោះគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធិភាពនិងទី៩-គ្មានការត្រួតពិនិត្យខុសច្បាប់។
ក្នុងនោះផង ដែរលោកស្រីប៉ា សុវណ្ណារី នាយផ្នែកកិច្ចការប៉ូលិសប៉ុស្ដិ៍បានធ្វើបទបង្ហាញពីអំពើហិង្សាក្នុងគ្រួសារជូនដល់អ្នកចូលរួមបានយល់ដឹងផងដែរ។
លោកអឿន អានអធិការរងប៉ូលិសស្រុកកៀនស្វាយក៏បាន ឡើងធ្វើបទបង្ហាញពីបញ្ហាគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនអោយអ្នកចូលរួមស្ដាប់វេទិការសាធារៈបានស្ដាប់ផងដែរ។
រីឯលោកសឿន ផល្លីមេប៉ុស្ដិ៍ប៉ូលិសឃុំឈើទាលក៏ បានឡើងធ្វើបទបង្ហាញពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៩ចំណុចអោយប្រជាជនស្ដាប់ផងដែរ។
ក្នុងពិធិវេទិការសាធារណៈខាងលើនោះប្រជាជនជនអ្នកចូលរួមស្ដាប់ប្រមាណជិត១០០នាក់ពួកគាត់បានធ្វើការសំណូមពរដ៏ទទួចដោយសូមអោយសមត្ថកិច្ចប៉ូលិសស្រុកកៀនស្វាយ ជួយបន្តចុះល្បាត ពួនស្ទាក់ក្នុងការបង្រ្កាប បទល្មើសផ្សេងៗពោលគឺគ្រឿងញៀន នឹង ល្បែងស៊ីសងគ្រប់ប្រភេទ,ក្រុមក្មេងទំនើង។ល។
ចំពោះការសំណូមពរខាងលើនោះលោកអធិការប៉ូលិសស្រុកកៀនស្វាយគាត់ទទួលយកដើម្បីចាត់ការផងដែរនិងក៏បានធ្វើការផ្ដាំផ្ញើទៅប្រជាពលរដ្ឋ អោយចូលរួមជាមួយសមត្ថកិច្ច ក្នុងការងារ បង្ការទប់ស្កាត់បទល្មើសផ្សេងៗ ក្នុងការផ្ដល់ព័ត៌មានជូនសមត្ថកិច្ចដើម្បីឱ្យសមត្ថកិច្ចចុះអន្តរាគមន៍ទាន់ពេលវេលា នឹង និងណែនាំបងប្អូនប្រជាពលរដ្ឋចូលរួមធ្វើអនាម័យអោយបានត្រឹមត្រូវគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីបង្ការទប់ស្កាត់នៃការឆ្លងរាលដាលជំងឺកូវីដ១៩៕

អត្ថបទដែលជាប់ទាក់ទង