ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចៅហ្វាយខណ្ឌចំការមនលេងធម៌ក្ដៅ ចំពោះម្ចាស់ឡានចតលើផ្លូវសាធារណៈប៉ះពាល់សណ្ដាប់ធ្នាប់និងបង្កការកកស្ទះចរាចរណ៍

96


ភ្នំពេញ៖មន្រ្តីនៃសាលាខណ្ឌចំការមនបានអោយដឹងនាថ្ងៃទី២៧ខែឧសភានេះថាដោយពិនិត្យមើលជាក់ស្ដែងពីភាពរញ៉េរញ៉ៃដោយគ្មានសណ្ដាប់ធ្នាប់របៀបរៀបរយពីសំណាក់ម្ចាស់រថយន្តដឹកទំនិញគ្រប់ប្រភេទដោយបើកបរមកឈប់សំចត់យ៉ាងអាណាធិបតេយ្យពាសវាលពាសកាលពេញផ្លូវធ្វើអោយប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈតាមដងផ្លូវនិងបង្កអោយកកស្ទះចរាចរណ៍ជារៀងរាលថ្ងៃនោះពិសេសនៅពេលព្រឹកនិងពេលល្ងាចនៅផ្លូវលេខ៤៣០ក្នុងមូលដ្ឋានសង្កាត់ទួលទំពូងទី២ខណ្ឌចំការមនរាជធានីភ្នំពេញដោយត្រូវបានចៅហ្វាយខណ្ឌចំការមនគឺលោកថេង សុថុល លេងធម៌ក្ដៅដល់ម្ចាស់រថយន្តទាំងអស់នោះយ៉ាងចាស់ដៃកាលពីថ្ងៃម្សិលមិញពោលគឺថ្ងៃទី២៦ខែឧសភាឆ្នាំ២០២០នេះខណៈពេលចៅហ្វាយខណ្ឌចុះពិនិត្យសកម្មភាពការងារនៅក្នុងមូលដ្ឋានចំការមនដែលមាន៥សង្កាត់។
ចៅហ្វាយខណ្ឌចំការមនក៏បានក្រែនរំលឹកទៅដល់មន្រ្តីក្រោមឱវាទទាំងអស់ចាប់ពីថ្នាក់ខណ្ឌដល់សង្កាត់ពិសេសផ្នែកជំនាញនិមួយៗដោយមិនត្រូវមើលរំលងឡើយដោយបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការងាររបស់ខ្លួននិមួយៗដោយមិនត្រូវចុះធ្វើដោយច្បោលៗនោះឡើយជាពិសេសការងារសណ្ដាប់ធ្នាប់តាមដងផ្លូវនិងតាមដងមហាវិថីនិមួយៗក្នុងមូលដ្ឋានខណ្ឌចំការមនកុំចាំដល់ថ្នាក់លើពោលគឺថ្នាក់ខណ្ឌចុះមកធ្វើដូចករណីខាងលើនោះអុីចឹង។ចំពោះកន្លែងចតឡានខាងលើនោះក្នុងមូលដ្ឋានសង្កាត់ទួលទំពូងទី២នោះតែងតែបង្កការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃនិងម្ចាស់ឡាននិមួយៗបើកបរឡានមកឈប់ចត់ច្រង៉េងច្រង៉ាងគ្មានសណ្ដាប់ធ្នាប់ធ្វើអោយមហាជនទូទៅគាត់មិនសូវសប្បាយចិត្តនិងមានការរិះគន់ផងដែរពេលពួកគាត់ធ្វើដំណើរឆ្លងកាត់កន្លែងចតឡានអាណាធិបតេយ្យខាងលើនោះ។ចៅហ្វាយខណ្ឌចំការមនបានលេងធម៌ក្ដៅដល់ម្ចាស់រថយន្តនិមួយៗថាបើនៅតែបន្តមកឈប់ចតពេញៗដងផ្លូវបង្កការកកដ្ទះចរាចរណ៍និងប៉ះពាល់សណ្ដាប់ធ្នាប់សាធារណះតាមដងផ្លូវបន្តទៀតនោះដោយមិនលើកលែងឡើយនិងចាត់វិធានការរដ្ឋបាលតាមផ្លូវច្បាប់ជាក់ជាមិនខាន៕

អត្ថបទដែលជាប់ទាក់ទង