ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសជនជាតិចិនអង្គុយ ចុចទូរស័ព្ទសុខៗដួលសន្លប់ស្ដូកស្ដឹង

104

ភ្នំពេញ : អាយុជីវិតស្មានមិនដល់នោះទេជាក់ស្ដែងបុរសម្នាក់អង្គុយចុចទូរស័ព្ទសុខៗស្រាប់តែដេកសន្លប់ស្ដូកស្ដឹងធ្វើអោយមិត្តភ័ក្រ្តភ័យស្លន់ស្លោរនិងរត់អោយគេឯងជួយក្រោយមករថយន្តសង្រ្គោះមកដឹកតែចៃដន្យអកុសលបុរសជនជាតិចិនម្នាក់ដេកស្លាប់ក្នងបន្ទប់បង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង០៩និង០០ទីព្រឹកថ្ងៃទី៧ ខែ ឧសភា ឆ្នាំ ២០២០នៅអាគារយៀកថៃបន្ទប់េលេខ​ ១០០៣​ ជាន់ទី១០​ តាមផ្លូវ វីថីព្រះនរោត្តមក្រុម៦៤​ សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន​ ។

សពជនរងគ្រោះឈ្មោះ​ LIN YIZE ភេទ​ ប្រុស​ ជនជាតិចិន​ អាយុ​ ២៤​ ឆ្នាំ​ មុខរបរ​ ភ្នាក់ងារតបណ្តាញ​ អ៊ីនធៀណេត​ កាន់លិខិតឆ្លងដែនលេខEA2538162 ។

ប្រភពព័ត៍មានបានអោយដឹងថាមុនកើតហេតុបុរសរងគ្រោះនិងមិត្តភ័ក្រ្តកំពុងចុចទូរស័ព្ទលេងស្រាប់តែរងគ្រោះសន្លប់នៅលើកៅអីអង្គុយហើយក៏មានការតក់ស្លន់ប្ដឹងទៅខាងអ្នកគ្រប់គ្រងអាគារសុំអន្តរាគមន៍រថយន្តសង្រ្គោះក្រោយមកក៏រថយនតសង្រ្គោះមកដល់គ្រូពេទ្យក៏បានប្រាប់មកវិញាបានដាច់ខ្យល់ស្លាប់រួចអ្នកក្រុមគ្រងអាគារបានរាយការណ៍ជូននគរបាលប៉ុស្តិ៍ដើម្បីចាក់មកត្រួតពិនិត្យសពរងគ្រោះ។

នគរបាលបានបញ្ជាក់ថាពិតប្រាកដជាមានបុរសជនជាតិចិនម្នាក់ស្លាប់ក្នងអាគារខាងលើមែនតែកើតហេតុកាលវេលាម៉ោង០១និង០០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៧តែនគរបាលយើងទទួលបានព័ត៍មានព្រឹកឡើងទើបចុះមកត្រួតពិនិត្យនិងសហការជាមួយការិយាល័យបច្ចេកទេសកោសល្យវិច្ឆ័យស្នងការរាជធានីភ្នំពេញ តាមសន្និដ្ឋានរបស់លោកឧកញ៉ាវិជ្ជបណ្ឌិត​ នង​ សុវណ្ណរត្ន័​ គ្រួពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ​ ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង(ជំងឺបេះដូង)មានជំងឺបេះដូងផង
សពជនរងគ្រោះត្រូវបានយកទៅរក្សាទុកនៅវត្តស្ទឹងមានជ័យរងចាំទំនាក់ទំនងទៅខាងស្ថានទូតស្វែងរកគ្រួសារតាមក្រោយទៀត ។

អត្ថបទដែលជាប់ទាក់ទង