សម្តេចតេជោ ហ៊ុន សែន អរគុណដល់ជនរួមជាតិ ដែលបានទៅបោះឆ្នោតដ៏ច្រើនលើសល់ប បង្ហាញឲ្យឃើញជ្រើសរើសផ្លូវប្រជាធិបតេយ្យ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែកក្កដានេះ បានចេញនូវសារថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិ ដែលបានអញ្ជើញទៅបោះឆ្នោតដ៏ច្រើនលើសលុប ដែលនេះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ ពីជ្រើសរើសផ្លូវប្រជាធិបតេយ្យ និងការប្រើប្រាស់សិទ្ធិប្រជាពលរដ្ឋ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសឲ្យបងប្អូនជនរួមជាតិតាមដាន ការប្រកាសលទ្ធផលនៅយប់នេះ ចាប់ពីម៉ោង៧៖០០នាទី ដល់ម៉ោង១៖០០នាទីរំលងអាធ្រាត្រ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់តាមរយៈ Facebook យ៉ាងដូច្នេះថា អរគុណបងប្អូន កូនក្មួយ ជនរួមជាតិដែលបានទៅបោះឆ្នោតនៅថ្ងៃនេះ ដ៏ច្រើនលើសលប់បងប្អូនពិតជាបានជ្រើសរើសផ្លូវប្រជាធិបតេយ្យ និងបានប្រើប្រាស់សិទ្ធិរបស់បងប្អូនដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេស។
តាមរបាយការណ៍ពី គ.ជ.ប គិតមកត្រឹមម៉ោង ៣:០០ រសៀលនេះ ដែលជាម៉ោងបិទការិយាល័យបោះឆ្នោត និងចាប់ផ្តើមរាប់សន្លឹកឆ្នោត គឺមានប្រជាពលរដ្ឋខ្មែរជាង ៨០,៤៩ ភាគរយ ស្មើហ្នឹងប្រមាណ ៦៧៤៤៨៩៣ លាននាក់ បានចូលរួមបោះឆ្នោតនៅថ្ងៃនេះ។
សម្តេច បន្តថា ” ខ្ញុំសូមអររគុណបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយដែលបានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងបានគូសសន្លឹកឆ្នោតនៃគណបក្សនយោបាយដែលខ្លួនពេញចិត្ត។
សូមបងប្អូនតាមដានការប្រកាសលទ្ឋផល នៃការបោះឆ្នោតតាមវិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា”៕