ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាពិនិត្យ និងកំណត់គោលដៅ នៃការហ្វឹកហាត់ក្រុមកីឡាថ្នាលឡើងវិញ

106


ភ្នំពេញ៖មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបើកកិច្ចប្រជុំស្តីពីការពិនិត្យនិងកំណត់គោលដៅនៃការហ្វឹកហាត់ក្រុមកីឡាថ្នាលនាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ដោយមានការអញ្ជើញចូលរួមពីលោកប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាជាលើកដំបូង បន្ទាប់ពីរំសាយឲ្យហ្វឹកហាត់នៅផ្ទះអស់មួយរយៈនៅរដូវកាលមេរោគកូរ៉ូណា។
លោក ប៉ុន សុខ បាននិយាយថា សហព័ន្ធកីឡាជាតិទំាង៣៤ប្រភេទកីឡាត្រូវរៀបចំកន្លែង និងទីលានឲ្យប្រកបដោយអនាម័យ និងប្រុងប្រយ័ត្នខ្ពស់ដើម្បីការពារមេរោគកូរ៉ូណា។ចំពោះក្រុមកីឡាថ្នាលដែលហ្វឹកហាត់នាពហុកីឡដ្ឋានជាតិមរតកតេជោត្រូវប្តូរមកហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិអូឡាំពិកទំាងអស់ ដូច្នេះសហព័ន្ធត្រូវដាក់វេនគ្នាហ្វឹកហាត់ដើម្បីការពារមេរោគកូរ៉ូណា។
លោកបានបន្តថា សហព័ន្ធកីឡាជាតិ និងអ្នកពាក់ព័ន្ធដើម្បីពិនិត្យមើលការបើកឡើងវិញនៃវិស័យកីឡាជាជំហានៗ ដែលត្រូវបានអនុញ្ញាតឲ្យមានវិធានការកែតម្រូវសម្រាប់ដាក់ឲ្យដំណើរការឡើងវិញនូវវិស័យកីឡាដោយត្រូវគោរពតាមលក្ខណ្ឌសុវត្ថិភាពមួយចំនួនដូចខាងក្រោម៖ រាល់ការហាត់ហ្វឹកហ្វឺន និងប្រកួត ត្រូវគោរពតាមនិយាមបច្ចេកទេស ដើម្បីធានាសុវត្ថិភាព ចំពោះទីកន្លែង និងឧបករណ៍សម្ភារ ត្រូវបានបាញ់ថ្នាំសម្លាប់មេរោគ និងអនាម័យជាប្រចាំ និងកីឡាករ-កីឡាការិនី គ្រូបង្វឹក និងមន្រ្តីបច្ចេកទេសត្រូវបានពិនិត្យ និងថែទាំសុខភាពត្រឹមត្រូវ និងម៉ឺងម៉ាត់ជាប្រចាំតាមការណែនាំ និងសហការជាមួយក្រសួងសុខាភិបាល។
លោកបន្ដទៀតថា ត្រូវធ្វើសេចក្ដីណែនាំទៅក្លឹបលីក ដើម្បីបំពេញលក្ខខណ្ឌ និងអនុវត្តវិធានការការពារមេរោគកូរ៉ូណាបានត្រឹមត្រូវ និងម៉ឺងម៉ាត់មុនហាត់ និងប្រកួតហើយការប្រកួតលីកត្រូវបិទទ្វារធានាថាមិនមានទស្សនិកជនចំពោះការប្រកួតលីគមិត្រូវឲ្យមានចំនួនកីឡាករ និងមន្ត្រីលើសពី១០០នាក់ឡើយត្រូវមានវិន័យក្នុងការអនុវត្តគម្លាតសហគមន៍និងគម្លាតបុគ្គល(មិនត្រូវចាប់ដៃនិងឱបរឹតគ្នាពេលទាត់ចូល
ឡើយ) ។
ត្រូវធានាថាកន្លែងហាត់និងប្រកួតលីគមិនមែនជាកន្លែងឆ្លងមេរោគកូរ៉ូណារលកទី២ឡើយករណីការប្រកួតលីកអនុវត្តមិនបានត្រឹមត្រូវតាមវិធានការ និងការណែនាំបច្ចេកទេសរបសក្រសួងសុខាភិបាល សហព័ន្ធនឹងទទួលខុសត្រូវចំពោះមុខច្បាប់៕

 

អត្ថបទដែលជាប់ទាក់ទង