ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្លើង​ឆេះ​មន្ទីរពេទ្យ​បង់​ក្លា​ដេ​ស​ ស្លាប់អ្នកជំងឺ COVID-19 ចំនួន ៥​នាក់​

64

 

​អ្នកជំងឺ COVID-19 ចំនួន ៥​នាក់​បាន​ស្លាប់​ក្នុង​ហេតុការណ៍ ភ្លើង​ឆេះ​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង Dhaka ប្រទេស​បង់​ក្លា​ដេ​ស កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​ពន្លត់​អគ្គិភ័យ​។​

​គេ​នៅ​មិនទាន់​ដឹង​ច្បាស់​ពី​មូលហេតុ ដែល​បណ្តាល​ឲ្យ​ចេះ​នៅឡើយ​ទេ​។ ក្រុម​ពន្លត់​អគ្គិភ័យ​បានធ្វើការ​ពន្លត់ភ្លើង​អស់ ក្នុង​រយៈពេល​ប្រហែល ១​ម៉ោង​។

​ប្រធាន​ក្រុម​ពន្លត់​អគ្គិភ័យ លោក Zillur Rahman បាន​ថ្លែងថា សាកសព​ចំនួន ៥​នាក់​ត្រូវបាន​រកឃើញ នៅក្នុង​បន្ទប់​ដាច់ដោយឡែក​នៃ​មន្ទីរពេទ្យ United Hospital ដែល​ធ្វើការ​ព្យាបាល​អ្នកជំងឺ COVID0-19​។ អ្នកស្លាប់​រួមមាន បុរស ៤​នាក់ និង​ស្ត្រី ១​នាក់ ដេ​ល​មាន​អាយុ​ចន្លោះ ៤៥ ទៅ ៧៥​ឆ្នាំ​។​

​សូមបញ្ជាក់ថា ការ​រាតត្បាត​វីរុស​កូ​រ៉ូ​ណា​នៅក្នុង​ប្រទេស​បង់​ក្លា​ដេ​ស កំពុងមាន​ការកើនឡើង ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​។ បើតាម​ទិន្នន័យ បង់​ក្លា​ដេ​សមាន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា សរុប​ទាំងអស់​ចំនួន ៣៨.២៩២​នាក់ និង​អ្នកស្លាប់​ចំនួន ៥៤៤​នាក់​។​

​អ្នកជំនាញ​សុខាភិបាល​មានការ​ព្រួយបារម្ភ​ថា ចំនួន​អ្នក​ឆ្លង​ពិតប្រាកដ​អាច​នឹង​ខ្ពស់ជាង​នេះ​។ បង់​ក្លា​ដេ​សមាន​ប្រជាជន​សរុប​ចំនួន ១៦០​លាន​នាក់​៕

អត្ថបទដែលជាប់ទាក់ទង