ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធនាគារជាតិ ពិភាក្សា​អំពី​ការផ្អាក​ការទទួល​ក្រដាសប្រាក់​ប្រភេទ ១​ដុល្លារ ២​ដុល្លារ និង ៥​ដុល្លារ​

68

 

​រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២០​នេះ ធនាគារជាតិ បើក​កិច្ចប្រជុំ​ស្តីពី​ការផ្អាក​ការទទួល​ក្រដាសប្រាក់​ប្រភេទ ១​ដុល្លារ ២​ដុល្លារ និង ៥​ដុល្លារ​។

​នៅក្នុង​លិខិត​ផ្ញើជូន​ប្រធាន​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ធនាគារជាតិ​បាន​ឲ្យ​ដឹងថា លោកជំទាវ ជា សិរី អគ្គនាយក​បច្ចេកទេស នៃ​ធនាគារជាតិ​កម្ពុជា នឹង​ដឹកនាំ​កិច្ចប្រជុំ​នេះ ដែល​ធ្វើឡើង​នៅថ្ងៃនេះ នៅ​ធនាគារជាតិ ក្នុងការ​ពិភាក្សា​អំពី​បញ្ហា​ប្រឈម និង​វិធានការ​ដោះស្រាយ​។ ។

​ធនាគារជាតិ​បានស្នើ​សុំអោយ​អ្នកចូលរួម​ទាំងអស់​សិ​ក្សា​ស្វែងយល់​អំពី​បញ្ហា​នេះ និង​ត្រៀម​ផ្តល់យោបល់​អោយបាន​ផុលផុស​។​

អត្ថបទដែលជាប់ទាក់ទង