ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត​កិន​បុរស​បុគ្គលិក​ស្លាប់​យ៉ាង​អាណោចអាធម៌ ដោយ​រថយន្ត​ដឹក​ខ្សាច់​កិន​ក្នុង​ដេប៉ូ​បូម​ខ្សាច់​

131

​ភ្នំពេញ : បុរស​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធម៌
​ដោយ​រថយន្ត​ដឹក​ខ្សាច់​បុក​ហើយ​កិន​ពីលើ​យកទៅ​សង្គ្រោះ​មិនទាន់​ក្រោយពី​ដើរ​ក្នុង​បរិវេន​បូម​ខ្សាច់​រថយន្ត​ប៉ែន​ពណ៍​ក្រហម​ពាក់​ស្លាក​លេខ​ស្វាយរៀង​៣A-២១៨៨​ហើយក៏​បុរស​បើករថយន្ត​បង្ក​ហេ​ុ​បើកទ្វារ​រថយន្ត​រត់គេច​ខ្លួន​បាត់​បង្ក​ការភ្ញាក់ផ្អើល កាល​វេលា​ម៉ោង​១១​និង​០០​នាទី​ថ្ងៃទី​២៨ ខែ ឧសភា ឆ្នាំ ២០២០​នៅ​ចំណុច​ការដ្ឋាន​បូម​ខ្សាច់ ងួន ទី​ឡុង តាមផ្លូវ​ថៃ​ហ្គ័​រ ខាងកើត​ស្ពាន​ព្រែក​សំរោង ស្ថិតនៅ​ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ ។​
​ប្រភព​ព័​ត៍​មានបាន​អោយដឹងថា​មុន​កើតហេតុ​ជនរងគ្រោះ​បាន​ដើរ​ក្នុង​បរិវេន​កន្លែង​បូម​ខ្សាច់​មើល​រថយន្ត​ប៉ែន​កាយ​ដឹក​ខ្សាច់​ស្រាប់​មាន​រថយន្ត​របស់​ការ​ដ្ឋា​ន​រថយន្ត​ប៉ែន​ពណ៍​ក្រហម​ពាក់​ស្លាក​លេខ​ស្វាយរៀង​៣A-២១៨៨​ថយក្រោយ​ចូល​ដឹក​ខ្សាច់​ប​បុក​បុរស​ជនរងគ្រោះ ឈ្មោះ តុ​ក សុ​កា ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជា​កម្មករ​នៅ​ការដ្ឋាន ស្នាក់នៅ​ភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល​រស់នៅ​ជាមួយ​ប្រពន្ធ​បាន​កិន​ស្លាប់​ភ្លាម​តែម្ដង​ក្រោយ​កើតហេតុ​បុរស​អ្នកបើករថយន្ត​បង្ក​បើកទ្វារ​រថយន្ត​រត់គេច​ខ្លួន​បាត់ស្រមោល ។​

​នគរបាល​បាន​បញ្ជាក់ថា​ពិតជា​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ពិតមែន​គឺ​រថយន្ត​បង្កហេតុ​ប៉ែន​ដឹក​ខ្សាច់​ក្នុង​ការដ្ឋាន​បុក​កិន​បុរស​ជា​កម្មករ​ស្លាប់​ហើយ​បុរស​អ្នកបើករថយន្ត​បង្ក​រត់គេចខ្លួន​បាត់​ប​ន្ស​ល់​ជនរងគ្រោះ​ក្រោយ​កើតហេតុ​បាន​ទំនាក់​ទៅខាង​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ស្នងការ​រាជធានី​ភ្នំពេញ​មក​យក​រថយន្ត​បង្ក​រក្សាទុក​បណ្ដោះអាសន្ន​សិន​សព​បាន​ប្រគល់អោយ​ក្រុមគ្រួសារ​យកទៅ​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី ។​

អត្ថបទដែលជាប់ទាក់ទង