ប្រធានអង្គការ សុខភាពពិភពលោក ផ្ញើលិខិតមួយជូនសម្ដេចតេជោ ហ៊ុន សែន
ភ្នំពេញ៖ លោក Tedros Adhanom ប្រធានអង្គការ សុខភាពពិភពលោក (WHO) បានផ្ញើលិខិតមួយជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃកម្ពុជា ដោយសម្តែងការកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ និងបង្ហាញការគាំទ្រចំពោះភាពជាអ្នកដឹកនាំនយោ បាយរបស់សម្ដេចតេជោ ហ៊ុន សែន។ ប្រធានអង្គការសុខ ភាពពិភពលោក បានសរសេរថា «ខ្ញុំមានសេចក្ដីសោមនស្សរីករាយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានចាត់ វិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការប្រតិបត្តិផែន ការយុទ្ធសាស្ត្រប្រុងប្រៀបទុក ជាមុន និងផែនការឆ្លើយតបនឹងជំងឺកូវីដ១៩ ជាសកលរបស់អង្គការសុខភាពពិភព លោក»។
«ខ្ញុំបាទសូមឆ្លៀតយកឱកាសនេះ ធ្វើការកោតសរសើរកិច្ចខិតខំរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ជំងឺរាត ត្បាតនេះ។ ជាពិសេសសូមកោតសរសើរ ចំពោះបុគ្គលិកសុខភាពសាធារណៈនៅជួរមុខ ដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ជាថ្មីម្ដងទៀត ខ្ញុំបាទសូមបង្ហាញ ការគាំទ្រ ចំពោះភាពជាអ្នកដឹកនាំនយោ បាយការចូលរួម និងតួនាទីរបស់សម្ដេចតេជោ» នេះបើតាមលិខិតរបស់ប្រធាន WHO ។ បើតាមលោក Tedros Adhanom, អង្គការសុខភាពពិភពលោកនៅក្នុងកម្រិតសកល តំបន់ និងជាតិ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តការងារ ជាមួយរាជរដ្ឋាភិ បាលកម្ពុជា ក៏ដូចជាដៃគូធំៗនានា ក្នុងការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងដោយសារជំងឺកូវីដ១៩ រួមមួយនេះ ដែលយើងត្រូវរួមដៃគ្នាក្នុងការប្រឆាំង នឹងការរីកសាយភាយនាពេលអនាគត។ ការចូលរួម និងសាមគ្គីភាពទាំងអស់គ្នា យើងនឹងទទួលបានជោគជ័យ ។ សូមបញ្ជាក់ថា សម្ដេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ បានបង្ហាញនូវសមានចិត្ត ក្នុងការគាំទ្រ និងការប្តេជ្ញាចិត្តតាមការអំពាវនាវរបស់អង្គការសុខភាពពិភពលោក ដើម្បីចូលរួមកិច្ចខិតខំប្រឹងប្រែងជាសកល ក្នុងការកាត់បន្ថយទំហំនៃផលប៉ះ ពាល់ និងការបញ្ឈប់ការរាត ត្បាតនៃជំងឺកូវីដ១៩៕